បុរសជនជាតិចិនម្នាក់ ស្រវឹងស្រាបើករថយន្តក្នុងល្បឿនលឿន ហើយរេចង្កូតជ្រុលទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់២ផ្ទាំង

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិម្នាក់ស្រវឹងស្រា បានបើករថយន្តកូរ៉ូឡា ក្នុងល្បឿនលឿនហើយបានរេចង្កូតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់រាបដល់លើថ្នល់ចំនួន២ផ្ទាំង ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣និង៣០នាទីយប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ នៅចំណុចមុខវិទ្យាល័យ យុគន្ឋរ តាមបណ្ដោយផ្លូវព្រះមន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គឺបុរសជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្តបង្កម៉ាក កូរ៉ូឡា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2H.2250 បានបើកចេញពីស្ទុបពេទ្យចិន ធ្វើដំណើរពីជើងមកត្បួងក្នុងល្បឿនលឿន ហើយក៏ជ្រុលចង្កូតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបណ្ដាលឲ្យដាក់រាប់លើថ្នល់ចំនួន២ផ្ទាំង ហើយរថយន្តបង្កបានបែកកង់មុខផ្នែកខាងឆ្វេង ដោយមិនអាចបន្តទៅមុខបាន។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះឃាត់រថយន្តបង្ក និងទំនាក់ទំនងជំនាញមកធ្វើការវាស់វែង និងយករថយន្តបង្កនោះយកទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍គោករាជធានីភ្នំពេញរង់ចាំដោះស្រាយនាពេលក្រោយ៕

IMG_1906

image

image

image

image

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print