រដ្ឋបាលខេត្តរតនគិរី ចេញសេចក្តីជូនដំណឹងដោយស្នើសុំកែតម្រូវឡើងវិញថា បុរសឈ្មោះ ញឹក សុជា មិនមានកើតកូវីដ-១៩ទេ

ចែករំលែក៖

ភ្នំពេញ, រដ្ឋបាលខេត្តរតនគិរី ចេញសេចក្តីជូនដំណឹង ស្តីពី ការកែតម្រូវលទ្ធផលនៃការរកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩ ចំនួន ១ករណី នៅស្រុកតាវែង ខេត្តរតនគីរី។

រដ្ឋបាលខេត្តរតនគិរី មានកិត្តិយស សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងសាធារណជន ទាំងអស់បានជ្រាបថា៖ កាលពីល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីជូន ដំណឹង ស្តីពីការរកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩ ចំនួន ១ករណី នៅស្រុកតាវែង ខេត្តរតនគិរី លើបុរសជន ជាតិខ្មែរ ឈ្មោះ ញឹក សុជា ភេទប្រុស អាយុ ៣១ឆ្នាំ ដែលបានធ្វើដំណើរ មកពីស្រុកចិត្តបុរី ខេត្តក្រចេះ ដោយផ្អែកលើលទ្ធផលការធ្វើវត្ថុវិភាគពីមន្ទីរពិសោធន៍។ ភ្លាមៗបន្ទាប់ពីរដ្ឋបាលខេត្តបានចេញសេចក្តីជូន ដំណឹងក្នុងកាលបរិច្ឆេទខាងលើ មន្ទីរពិសោធន៍ក៏បានផ្តល់ព័ត៌មានជាថ្មី ដោយលទ្ធផលមានការប្រែប្រួលពី វិជ្ជមាន មកអវិជ្ជមាន វិញ។ ដើម្បីមានភាពច្បាស់លាស់ មន្ត្រីជំនាញបានយកសំណាកធ្វើតេស្តលើកទី២ ព្រម ទាំងអនុវត្តវិធានការជាចាំបាច់នានាក្នុងល្បឿនមួយដើម្បីអាចគ្រប់គ្រងសភាពការណ៍បាន កាត់ផ្តាច់ការចម្លង ។ និងរកឱ្យឃើញអ្នកពាក់ព័ន្ធទាំងអស់ ក្នុងករណីវិជ្ជមានអាជ្ញាធរអាចគ្រប់គ្រងបានមិនឱ្យសភាពការណ៍ធ្ងន់ធ្ងរ ផ្អែកតាមលទ្ធផលការធ្វើតេស្តសំណាកលើកទី២ ដែលទទួលបានពីមន្ទីរពិសោធន៍នៅល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បញ្ជាក់ ថា បុគ្គលខាងលើ អវិជ្ជមានមេរោគកូវីដ-១៩។ ដូច្នេះគិតរហូតមកដល់ពេលនេះ នៅខេត្ត រតនគិរី ពុំមានការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ឡើយ។

ឆ្លៀតក្នុងឱកាសនេះផងដែរ _ រដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវជាថ្មីម្តងទៀត សូមបងប្អូនប្រជា ពលរដ្ឋទាំងអស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ *៣កុំ និង ការពារ ” ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាវិធានការដ៏មានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ការចម្លងមេរោគ កូវីដ-១៩ កុំឱ្យមានការឆ្លងរីករាលដាលនៅក្នុងសហគមន៍យើង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់មេត្តា ទទួលជ្រាបជាព័ត៌មាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print