ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូវ៉ារថយន្តជ្រុលទៅបុកអ្នកដើរឆ្លងផ្លូវបណ្តាលឲ្យនារី២នាក់រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី៧ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញនារីបុគ្គលិកវិរ:ប៊ុនថាំ២នាក់ បានដើរចេញពីក្រុមហ៊ុនឆ្លងផ្លូវពីត្បូងទៅជើងក្នុងគោលបំណងទៅទិញភីហ្សា ស្របពេលនោះក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ព្រៃវែង1I-1592 រួមដំណើរជាមួយនារីម្នាក់ធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿន ហើយក៏បានបើកវ៉ារថយន្តនៅខាងមុខ បានជ្រុលទៅបុកអ្នកដើរឆ្លងផ្លូវ បណ្តាលឲ្យដួលបោកក្បាលនារីជិះម៉ូតូជាមួយរងរបួសធ្ងន់ ចំណែកអ្នកដើរឆ្លងផ្លូវរងរបួសស្រាល ត្រូវបានបញ្ជូនតាមរថយន្តសាមុយ ដឹកយកទៅកាន់មន្ទីរពេទ្យឯកជនសួគ៌ាទាំង២នាក់។
បន្ទាប់ពីកើតហេតុសមត្ថកិច្ច បានយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕
ជ្រោយពេជ្រ