ខេត្តឧត្តរមានជ័យ៖ យុវជនម្នាក់មានគំនិតខ្លីបានធ្វើអត្តឃាត ដោយបានយកខ្សែនីឡុងពណ៌ស ប្រវែង០១ម៉ែត្រ ចងកនឹងធ្នឹមទទឹងផ្ទះកម្ពស់០២ម៉ែត្រសម្លាប់ខ្លួន បណ្តាលឲ្យបាត់បង់អាយុជីវិត បង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
មន្រ្តីនគរបាលស្រុកអន្លង់វែងបានឲ្យដឹងថាសពជនរងគ្រោះឈ្មោះ ឈិម សាន ភេទប្រុស អាយុ២៤ឆ្នាំ បានយកខ្សែនីឡុងពណ៌ស ប្រវែង០១ម៉ែត្រ ចងកនឹងធ្នឹមទទឹងផ្ទះកម្ពស់០២ម៉ែត្រ ពីរនាបក្តារ ។តាមការអះអាងរបស់ក្រុមគ្រួសារករណីនេះកើតឡើងដោយសារជនរងគ្រោះតូចចិត្តនឹងសង្សារបស់ខ្លួនក្បត់ចិត្តទៅមានប្រុសថ្មី ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យសាកសពជនរងគ្រោះ ។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារ ចងកធ្វើអត្តឃាតដោយខ្លួនឯងប្រាកដមែន និងបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន៕