ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២១ បានអញ្ជើញអមដំណេីរនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង បានអញ្ជេីញចុះពិនិត្យគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងនាវាចម្បាំងដែលបានលិចក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ ហើយត្រូវបានកម្លាំងបោសសម្អាតគ្រាប់យុទ្ធភណ្ឌបើកប្រតិបត្តិការស្រង់បានពីនាវាចម្បាំងដែលលិចជាមួយនាវាចំណាស់នៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ៕
...
ដោយ៖ វណ្ណៈ