ខឹង​ឪពុក​ម្តាយ​ស្តីបន្ទោស​ ចងកសម្លាប់​ខ្លួន​លើ​ដើម​អំពិលខណ:មានជំងឺសរសៃប្រសាទ

ចែករំលែក៖

ខេត្ត​បាត់ដំបង​ ៖​ បុរសម្នាក់បានធ្វើអត្តឃាត​ចងក​សម្លាប់​ខ្លួន​ស្លាប់បង្កការភ្ញាក់ផ្អើលនៅម៉ោង៦និង៣០នាទីល្ងាចថ្ងៃ​ទី​០៧​ ខែមេសា​ ឆ្នាំ​២០២១​ ក្នុង​ក្រុម​ទី​១០​ ភូមិ​គោក​ ឃុំ​ប​វេ​ល​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ ។

​ជន​រង​គ្រោះ​ឈ្មោះ​ ខុ​ម​ សុ​ខុន​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​កម្មករ​ មាន​ទីលំនៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ​ ។​

​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​ វួ​ច​ កាត​ ភេទ​ស្រី​ អាយុ​ ៥៧​ឆ្នាំ​ មុខរបរ​ធ្វើស្រែ​ ត្រូវជា​ម្ដាយបង្កើត​របស់ជនរងគ្រោះ បានឲ្យដឹង​ថា​ កូនប្រុស​របស់​ខ្លួន​នេះ​មាន​ជំងឺសរសៃប្រសាទ​រយៈពេល​ ០៣​ឆ្នាំ​មក​ហើយ​និងបានប្រើ​ថ្នាំ​ជា​ប្រចាំ​ ។​ រហូត​ដល់​ថ្ងៃ​ទី​០៦​ ខែមេសា​ ឆ្នាំ​២០២១​ កូនប្រុស​ខាងលើ​នេះ​បាន​ហូប​បាយ​ទឹក​ ហើយ​រករឿង​សុំ​លុយ​គាត់យក​ទៅ​ទិញ​ស្រា​ផឹក​ ហើយ​ក៏​ត្រូវប្តីគាត់ស្ដីបន្ទោស​ ។​ រហូត​ដល់​មម៉ោម៉ជាង៣រសៀលបានបាត់​កូនពី​ផ្ទះ​ ក៏​នាំ​គ្នា​ដើរ​រក​ពេញ​មួយ​យប់​តែ​រក​មិនឃើញ​។​ លុះ​ព្រឹក​ឡើង​ឈាន​ចូល​ថ្ងៃ​ទី​០៧​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០៦​និង​៣០​នាទី​ល្ងាច បាន​នាំ​គ្នា​ដើរ​រក​បន្ត​ទៀត​ក៏​រក​ឃើញ​កូនប្រុស​ចងក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​អំពិល​ខាងក្រោយ​ផ្ទះ​។​

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ កម្លាំង​ផ្នែក​ជំនាញ​សហការ​ជាមួយ​គ្រូពេទ្យ​មណ្ឌល​សុខភាព​ឃុំ​ និង​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចុះ​ទៅ​ដល់ទី​កន្លែង​កើតហេតុ​ហើយសមត្ថកិច្ចសន្និដ្ឋានថា​ ជន​រង​គ្រោះ​ឈ្មោះ​ ខុ​ម​ សុ​ខុន​ ពិតជា​ស្លាប់​ដោយសារ​ចង.កសម្លាប់​ខ្លួន​ពិតប្រាកដ​ ។​

​បច្ចុប្បន្ន​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សត្ថកិច្ចជំនាញប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print