ក្រសួងសុខាភិបាលបញ្ជាក់ពី ករណីស្លាប់បុរសជនជាតិខ្មែរចំនួន ០២នាក់ អាយុ ៦៨ឆ្នាំ និងអាយុ ៤៩ឆ្នាំ ដោយសារ ជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ, សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់អំពី ករណីស្លាប់បុរសជនជាតិខ្មែរចំនួន ០២នាក់ អាយុ ៦៨ឆ្នាំ និងអាយុ ៤៩ឆ្នាំ ដោយសារ ជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាមការ ផ្តល់ព័ត៌មានពីមន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ ៦៨ឆ្នាំ ដែលរស់ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០១:៤០នាទី រំលងអាធ្រាត និងបុរសជនជាតិខ្មែរអាយុ ៤៩ឆ្នាំ រស់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់ បាត់បង់ជីវិតដោយសារជំងកូវីដ-១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១:៥៥នាទីព្រឹក ។

-ករណីបុរសជនជាតិខ្មែរដែលមានអាយុ ៦៨ឆ្នាំ បានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២១ដែលបញ្ជាក់ដោយមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈ ហើយត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នៅវេលាម៉ោង ០១:៣០នាទីរំលងអាធ្រាត ពេលមកដល់មន្ទីរពេទ្យអ្នកជំងឺស្ថិតនៅក្នុងស្ថានភាពគ្មានសញ្ញាជីវិត សន្លប់បាត់បង់ស្មារតី ក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះដោយធ្វើចលនាបេះដូង និងជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស
ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន អ្នកជំងឺក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី ០៧ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០១:៤០
នាទីរំលងអាធ្រាត ។
-ករណីបុរសជនជាតិខ្មែរអាយុ ៤៩ឆ្នាំ អ្នកជំងឺត្រូវបានបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩ដោយមន្ទីរពិសោធន៍ជាតិសុខភាព សាធារណៈដូចគ្នា ពេលមកដល់មន្ទីរពេទ្យ អ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ក្រុមគ្រូពេទ្យបានខិតខំធ្វើការព្យាបាល តាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែដោយសារអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរការវិវត្តិជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែ ធ្ងន់ធ្ងរឡើងៗ រហូតដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១:៥៥នាទី អ្នកជំងឺក៏បានស្លាប់បាត់បង់ជីវិត។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖
-ករណីបុរសជនជាតិខ្មែរអាយុ ៦៨ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩។
-ករណីបុរសជនជាតិខ្មែរអាយុ ៤៩ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ និងរលាកសួតសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំ ជាទីបំផុតជាមួយក្រុមគ្រួសារសព។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print