ភ្នំពេញ÷បុរសជនជាតិចិន២នាក់បានបើករថយន្តស៊េរីទំនើបយ៉ាងលឿនដល់ផ្លូវបែកជាបួនបានជ្រុលចង្កូតទៅបុកម៉ូតូឡាំប្រឺតាបើកឆ្លងផ្លូវចំពាក់កណ្តាលពេញទំហឹងប៉ើងឡើងលើខឿនផ្លូវ បបណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង ១១ យប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ស្ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៣២កែងនិងផ្លូវ១៤៣ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូឡាំប្រឺតាពណ៌សពាក់ស្លាលេខ តតាកែវ1R-7518 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៣២ ក្នុងទិសដៅពីកើតមកលិចក្នុងខណៈមកដល់ចំណុចកើតហេតុផ្លូវបែកជាបួនស្រាប់តែមានរថយន្តម៉ាកBMW ពណ៌ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2AD -2304 បើកបរបើកបរដោយបុរសជនជាតិចិនម្នាក់ និងមានអ្នករួមដំណើរម្នាក់ បើកបើកតាមបណ្តោយផ្លូវលេខ១៤៣ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមកបុកម៉ូតូឡាំប្រឺតាចំពាក់កណ្តាលពេញទំហឹងប៉ើងខ្ទាតទៅលើខឿនផ្លូវបណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានឲ្យភាគីទាំង២សម្របសម្រួលគ្នាតែមិនត្រូវគ្នាទើបសមត្ថកិច្ចខណ្ឌ៧មករានាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុងឱ្យចុះមកវាស់វែងយករថយន្តបង្ក និងម៉ូតូឡាំប្រឺតាទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ