រាជរដ្ឋាភិបាល​កំពុង​ពិចារណា​ទទួល​ភ្ញៀវ​ទេសច​រ​អន្តរជាតិ​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​ ចូល​ទស្សនា​អង្គរ​

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្រសួងទេសចរណ៍​កំពុង​សិក្សា​ក្នុង​ការ​បើក​ទទួល​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ​ទស្សនា ​នៅ​តំបន់​រមណីយដ្ឋាន ​អង្គរ​នៅ​ត្រីមាស​ទី​៤​ ឆ្នាំ​ ២០២១​នេះ​។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លើកឡើងថា​ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ក្រសួងទេសចរណ៍​ ចាប់ផ្តើម​ធ្វើការ​ពិភាក្សា​ជាមួយ​ក្រសួង​សុខាភិបាល (​គណៈកម្មការ​ចំពោះ​កិច្ច​) ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ រដ្ឋបាលខេត្ត និង​វិស័យ​ឯកជន ដើម្បី​សិក្សា​អំពី​ការ​បើកទទួល​កញ្ចប់​ទស្សនកិច្ច​ ចំពោះ​ទេសចរ​ដែល​ចាក់​វ៉ាក់​សាំង​រួចហើយ ​នៅ​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០២១ ​ឬ​ ពេលវេលា​សមស្រប​ណាមួយ​ដ៏​ឆាប់​ខាងមុខនេះ​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ថ្លែងថា ​ការ​បើក​ទទួល​ភ្ញៀវទេសច​រ​អន្តរជាតិ​ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​រួច​ មក​ទស្សនា​គោលដៅ​ទេសចរណ៍​សៀមរាប​-​អង្គរ ​គឺជា​ការ​ចូលរួមចំណែក​ស្តារ​សេដ្ឋកិច្ច​មូលដ្ឋាន ​ក្រុម​អាជីវកម្ម ​និង​ជា​ការ​ដាស់​អារម្មណ៍​ដល់​អ្នក​ជំនាញ​ក្នុង​ផ្នែក​ទេសចរណ៍​ មក​រៀបចំ​គម្រោង​ផែនការ​ឡើងវិញ ​ជាពិសេស​គឺ​ការ​ស្តារ​សេដ្ឋកិច្ចជាតិ​ឡើងវិញ​ផងដែរ​។

ចំណែក​, លោកស្រី ខៃ ចិន្តា ប្រធាន​សមាគម​សណ្ឋាគារ​នៅ​កម្ពុជា ​បាន​ថ្លែង​នូវ​ការ​សាទរ ​និង​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ផងដែរ ​ព្រោះ​ការ​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​នៅ​លើ​វិស័យនេះ ​គឺជា​ការ​ជួយ​ដល់​ក្រុម​អាជីវកម្ម ជាពិសេស​វិស័យ​សណ្ឋាគារ​, ​ការបើក​សណ្ឋាគារ​ឡើងវិញ គឺជា​ការ​ជួយ​ដល់​បុគ្គលិក​បម្រើការ​ងារ​លើ​ផ្នែក​នេះ ឲ្យ​ទទួល​បាន​ការងារ​ឡើងវិញ ​និង​ការ​ជួយ​ដល់​ផ្នែក​ភោជនីយដ្ឋាន​ផងដែរ។

បន្ទាប់ពី​ការ​អូសបន្លាយ​ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​អ្នក​ប្រកប​របរ​អាជីវកម្ម​លើ​ផ្នែក​នេះ​យ៉ាង​ខ្លាំង ។​ ដោយ​​រង​ផល​ប៉ះពាល់​ដោយ​វិបត្តិ​កូ​វីដ​១៩​ជាមួយ​នឹង​ការ​រឹតត្បិត​ការធ្វើការ​ដំណើរ​ឆ្លងកាត់​ប្រទេស​ ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ​ចូល​ទស្សនា​នៅ​កម្ពុជា​ ឆ្នាំ​២០២០ មាន​ចំនួន​១,៣​លាន​នាក់ ធ្លាក់ចុះ​៨០​ភាគរយ​៕

ប្រភព: BTV

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print