​មេដឹកនាំ​ពិភពលោក​សាទរការ​រីក​ចម្រើន ​នៅ​ស៊ី​រី​ ប៉ុន្តែ​ក្រុមប្រឆាំង​បដិសេធន៍​

ចែករំលែក៖

rebel-fighters-from-the

មេដឹកនាំ​ពិភពលោក​បាន​សាទរ​ចំពោះ​ការ​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ កាលពី​ថ្ងៃ​ទី​៤​ ខែមីនា​ ឆ្នាំ​២០១៦​ ប៉ុន្តែ​ការ​បន្ត​កើតឡើង​ការ​បាញ់​មី​ស៊ី​ល​ពីលើ​ដែនអាកាស​នោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​ផុយ​ស្រួយ​ដល់​កិច្ចព្រមព្រៀង​ឈប់​បាញ់​រយៈពេល​១​ស​ប្តា​ហ៍​នោះ​ខ្លាំង​ណាស់​ ហើយ​ក្រុមប្រឆាំង​ស៊ី​រី​បញ្ជាក់​ថា​ ពួក​គេ​នៅ​មិន​ទាន់​ជ្រះស្រឡះ​នៅ​ក្នុង​ការ​ចូលរួម​ចរចា​នៅ​ទីក្រុង​ហ្សឺ​ណែ​ក​នៅ​ស​ប្តា​ហ៍​ក្រោយ​នៅឡើយ​ទេ​ ។​

​ក្រុម​អ្នក​សង្កេតការណ៍​បាន​បញ្ជាក់​ថា​ យន្តហោះ​ចម្បាំង​បាន​ធ្វើ​សកម្មភាព​វាយប្រហារ​ទៅ​លើ​ទីតាំង​របស់​ក្រុមប្រឆាំង​នៅ​រដ្ឋធានី​ភាគ​ខាងកើត​ ជា​លើក​ដំបូង​បន្ទាប់​ពី​កិច្ចព្រមព្រៀង​ឈប់​បាញ់​យ៉ាង​ផុយ​ស្រួច​បាន​ចាប់ផ្តើម​តាំងពី​ស​ប្តា​ហ៍​កន្លង​មក​ ។​

​លោក​ Rami​ Abdel​ Rahman​ ប្រធាន​ក្រុម​សង្កេតការណ៍​សិទ្ធិ​មនុស្ស​ស៊ី​រី​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បាន​ថ្លែង​ថា​ ការ​វាយប្រហារ​តាម​ដែនអាកាស​២​លើក​ទៅ​កាន់​ទីប្រជុំជន​ Douma​ ស្ថិត​នៅ​ Eastern​ Ghouta​ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ម្នាក់​ ។​ Eastern​ Ghouta​ នោះ​ជា​បន្ទាយ​ដ៏​ធំ​បំផុត​របស់​ក្រុមប្រឆាំង​ ដែល​ស្ថិត​នៅ​ភាគ​ខាងកើត​ទីក្រុង​ដា​ម៉ា​កាស​ ហើយ​តែងតែ​ទទួល​រង​ការ​ទម្លាក់​គ្រាប់បែក​ពី​កងកម្លាំង​រដ្ឋាភិបាល​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ ការ​បាញ់ប្រហារ​ដោយ​ផ្លោង​អាវុធ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ទី​នេះ​មានការ​ស្ងប់ស្ងាត់​ ក្រោយ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ត្រូវ​បាន​អនុវត្ត​ធ្វើ​ឡើង​ដោយ​អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​ ។​

​នៅ​ពេល​នេះ​ដែរ​ រុ​ស្ស៊ី​បាន​ចោទប្រកាន់​ទួ​រ​គី​ថា​ បាន​បន្តសកម្មភាព​វាយប្រហារ​ទៅ​លើ​ទីតាំង​ក្រុម​ជនជាតិ​ឃើ​ដ​ ព្រមទាំង​បន្ត​អនុញ្ញាត​ឲ្យ​ក្រុម​ជី​ហា​ដ​និយម​នាំ​អាវុធ​ឆ្លងកាត់​តាម​បន្ទាត់​ព្រំដែន​ ។​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់​ក្រសួងការបរទេស​រុ​ស្ស៊ី​បាន​បញ្ជាក់​ថា​ សកម្មភាព​បែប​នេះ​របស់​ទួ​រ​គី​ ដែល​គាំទ្រ​ក្រុម​ភេរវកម្ម​នៅ​ទីក្រុង​ Aleppo​ និង​ Idlib​ នោះ​បាន​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ ។​

​រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស​,​ អា​ល្លឺ​ម៉​ង់​ និង​សហភាព​អឺរ៉ុប​បាន​ជួបជុំ​គ្នា​នៅ​ទី​ក្រុងប៉ារីស​ ប្រទេស​បារាំង​ ដើម្បី​ពិភាក្សា​ទៅ​លើ​ការ​បញ្ចប់​អរិភាព​នេះ​ ហើយ​បាន​លើក​ឡើង​ថា​ ដំណើរការ​ពិតជា​មានការ​រីក​ចម្រើន​ ។​ រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស​ លោក​ Philip​ Hammond​ បាន​ថ្លែង​ថា​ ការ​បញ្ឈប់​អរិភាព​នេះ​ បើ​ទោះបី​មិន​បាន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ​ ប៉ុន្តែ​វា​បាន​កាត់​បន្ថយ​អំពើ​ហិង្សា​ឲ្យ​ស្ថិត​នៅ​មាន​កម្រិត​ផង​ដែរ​ ។​ វា​បាន​បង្កើត​ឱកាស​មួយ​សម្រាប់​ក្រុម​ផ្តល់​ជំនួយ​មនុស្សធម៌​ដើម្បី​ចូល​ទៅ​កាន់​ទីតាំង​ពលរដ្ឋ​រង​គ្រោះ​ និង​ខ្វះ​ស្បៀងអាហារ​ត្រូវការ​សង្គ្រោះ​បន្ទាន់​ ។​

...

​ក្រុម​មន្ត្រី​ការ​បរទេស​ទាំងនោះ​បាន​បញ្ជាក់​ថា​ ការ​ជួប​ប្រជុំ​របស់​ខ្លួន​នៅ​ពេល​នេះ​គឺ​ផ្តោត​ទៅ​លើ​ការ​បញ្ចុះបញ្ចូល​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្នុង​ជម្លោះ​ប្រទេស​ស៊ី​រី​ឲ្យ​វិល​ត្រឡប់​ទៅ​រក​តុ​ចរចា​ដែល​មាន​អង្គការសហប្រជាជាតិ​ ធ្វើ​ជា​អាជ្ញាកណ្តាល​ នៅ​ក្នុង​ប្រទេស​ស្វី​ស​ ស​ប្តា​ហ៍​ខាង​មុខ​ ៕​ ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print