សម្តេច ទៀ បាញ់៖ សូមកោតសរសើរចំពោះ សប្បុរសជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋទាំងអស់ ដែលបាននិងកំពុងបន្តចូលរួមយ៉ាងពេញទំហឹង ទាំងថវិកានិងកម្លាំងកាយចិត្ត ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលរបស់យើង !

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកទី១០ ខែមេសា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា៖ សូមកោតសរសើរចំពោះ សប្បុរសជន មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ដែលបាននិងកំពុងបន្តចូលរួមយ៉ាងពេញទំហឹងទាំងថវិកានិងកម្លាំងកាយចិត្ត ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលរបស់យើង ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ការចូលរួមរបស់បងប្អូន ឆ្លុះបញ្ចាំងពីសាមគ្គីភាពដ៏ល្អប្រពៃ ដែលជាកត្តាយ៉ាងសំខាន់ ដើម្បីទទួលបានជ័យជំនះ ក្នុងសង្គ្រាមជាមួយនឹងមេរោគដ៏កាចសាហាវនេះ។

លោកឧបនាយករដ្ឋមន្ត្រីធ្លាប់ថ្លែងលើកឡើងថា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនដែលមានទម្លាប់ទុកប្រជាពលរដ្ឋចោល ដោយមិនខ្វល់ខ្វាយនោះឡើយ។ ក្នុងពេលវេលាកាន់តែលំបាកនិងគ្រោះថ្នាក់ សម្តេចតេជោ កាន់តែចូលកៀក ដើម្បីការពារអាយុជីវិតនិងភាពសុខសាន្តរបស់ជនរួមជាតិយើង។ ជាក់ស្តែង សម្តេចតេជោបានប្រើអស់កម្លាំងកាយចិត្ត ប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩ ដោយបានដាក់ចេញនូវវិធានការបង្ការនានា បាននិងកំពុងផ្តល់ការឧបត្ថម្ភដល់ដំណើរការធ្វើចត្តាឡីស័កនិងអ្នកទទួលផលប៉ះពាល់ បានទទួលនិងកំពុងបន្តស្វែងរកការផ្គត់ផ្គង់វ៉ាក់សាំងបន្ថែម បាននិងកំពុងចាក់វ៉ាក់សាំងជូនប្រជាជនជារៀងរាល់ថ្ងៃ និងបាននិងកំពុងបង្កើតមណ្ឌលព្យាបាលជំងឺកូវីដ១៩ ថ្មីៗបន្ថែម៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print