ភ្នំពេញ, ក្រសួងអប់រំ យុវជន និងកីឡា គោរពជូនលោកស្រីបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ! លោកស្រីបណ្ឌិត ជាទីគោរព!
តាងនាមថ្នាក់ដឹកនាំ បុគ្គលិកអប់រំ បុគ្គលិកកិច្ចសន្យា សិស្សានុសិស្ស និងនិស្សិតទាំងអស់នៃក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះជូនចំពោះ លោកស្រីបណ្ឌិត និងក្រុមការងារ ដែលបានយកចិត្តទុកដាក់ខ្ពស់អស់ពីកម្លាំងកាយ កម្លាំងចិត្តក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិកអប់រំ _បុគ្គលិកជាប់កិច្ចសន្យានៅតាមអង្គភាពអប់រំ និងគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជននៅទូទាំងប្រទេស ដែលបាននិងកំពុងប្រព្រឹត្តទៅចាប់តាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ស្របតាមការ សម្រេចចិត្តដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ការចូលរួម និងការសម្របសម្រួលប្រកបដោយទឹកចិត្តស្មោះសរ សាមគ្គីភាព និងសប្បុរសធម៌ គឺជា សមានចិត្តដ៏មានតម្លៃជ្រាលជ្រៅដែលមិនអាចកាត់ថ្លៃបាន និងដែលបានជួយជំរុញឱ្យយុទ្ធនាការចាក់វ៉ាក់សាំង ការពារកូវីដ-១៩ ជូនដល់បុគ្គលិកអប់រំ និងបុគ្គលិកកិច្ចសន្យានៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងមានសុវត្ថិភាព។
ជាថ្មីម្តងទៀត យើងខ្ញុំជាថ្នាក់ដឹកនាំ បុគ្គលិកអប់រំ បុគ្គលិកកិច្ចសន្យា សិស្សានុសិស្ស និងនិស្សិតទាំងអស់ នៃក្រសួងអប់រំ យុវជន និងកីឡាសូមថ្លែងអំណរគុណចំពោះ លោកស្រីបណ្ឌិត និងក្រុមការងារ ដែលបាននិង កំពុងពុះពារទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ កន្លងមក និងសូមជូនពរ លោកស្រីបណ្ឌិត និងក្រុមការងារ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកជំទាវបណ្ឌិត និងក្រុមការងារ មេត្តាទទួលនូវគារវកិច្ចដ៏ស្មោះពីយើងខ្ញុំ៕
ដោយ, សុខ ខេមរា