ភ្នំពេញ៖ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការប្រកួតឱ្យកាន់តែមានសក្ដានុ ពលមួយកម្រិតទៀតនោះសហព័ន្ធកីឡា វាយកូនបាល់កម្ពុជាកំពុងជំរុញការហ្វឹកហាត់ជាប្រចាំទៅលើកីឡាករវ័យក្មេង ២នាក់របស់ខ្លួនសម្រាប់ទៅចូលរួម ប្រកួតនៅក្នុងកម្មវិធី TATP Singha Tour 2016 នៅឯប្រទេសថៃចាប់ពីថ្ងៃទី ២៦ ខែមីនាដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ ២០១៦ខាងមុខ ។
កីឡាករវាយកូនបាល់វ័យ១៨ឆ្នាំ ឈៀង វ៉ាន់ស័ក្ដិ បានប្រាប់អ្នកយកព័ត៌ មាននគរវត្ដឱ្យដឹងថា ចំពោះដំណើរ ចេញទៅប្រកួតកីឡាវាយកូនបាល់ដែលមានឈ្មោះថា TATP Singha Tour 2016 នៅប្រទេសថៃនាពេលខាងមុខ នេះ “ខ្ញុំបានព្យាយាមហ្វឹកហាត់ជាប្រចាំ តាំងពីដើមខែមករាឆ្នាំ២០១៦មកម្ល៉េះ” ដើម្បីបង្កើនសមត្ថភាពនិងត្រៀម លក្ខណៈឱ្យបានល្អប្រសើរជាងមុនមួយ កម្រិតទៀត ។
អ្នកវាយកូនបាល់វ័យក្មេងរូបនេះបានបន្ដទៀតថា តាមរយៈបទពិសោធន៍ជាក់ ស្ដែងនិងការកត់សម្គាល់របស់ខ្ញុំដោយ ផ្ទាល់ “ការប្រកួតនេះខ្ញុំមិនសង្ឃឹមអាច ទទួលបានជោគជ័យត្រឡប់មកវិញ ឡើយ ”ប៉ុន្ដែអ្វីដែលសំខាន់សម្រាប់ខ្ញុំ គឺ ចង់ផ្លាស់ប្ដូរបទពិសោធន៍ជាមួយអ្នក វាយកូនបាល់លំដាប់ខ្លាំងរបស់ថៃ ពីព្រោះ ការប្រកួតនេះគេបើកទូលាយទោះបី កីឡាករកម្រិតណាក៏អាចចុះឈ្មោះ ប្រកួតបានដែរ ។
ឈៀង វ៉ាន់ស័ក្ដិ រំឮកថា កម្មវិធី ប្រកួត TATP Singha Tour 2016 “ខ្ញុំ អាចនឹងជួបកីឡាករណាម្នាក់ដែលមានកម្រិតបច្ចេកស្មើទេសគ្នាជាមួយខ្ញុំឬក៏ ប្រហាក់ប្រហែលហើយខ្ញុំនឹងព្យាយាម ប្រើបច្ចេកទេសដែលបានហ្វឹកហាត់ទាំងប៉ុន្មានឱ្យអស់តាមអ្វីដែលអាចធ្វើទៅ បាន ”ដើម្បីជាទុនមួយសម្រាប់ឈានទៅ ប្រកួតនៅព្រឹត្ដិការណ៍ ITF នាពេលខាង មុខបន្ដទៀត ។
កីឡាករ ប៊ុន កេន្នី ដែលមានរបួស ស្មាគឺជាបេក្ខជនម្នាក់ក្នុងចំណោម២ នាក់របស់សហព័ន្ធកីឡាវាយកូនបាល់ កម្ពុជាដែលត្រៀមទៅចូលរួមប្រកួត កម្មវិធី TATP Singha Tour 2016 នៅ ប្រទេសថៃបានប្រាប់ឱ្យដឹងថា ខ្ញុំគិតថា ខ្ញុំលែងបានកាន់រ៉ាក្ដែតវាយកូនបាល់ តទៅទៀតហើយ ដោយសារតែរបួសស្មា ប៉ុន្ដែក្រោយពីបានទៅព្យាបាលនៅប្រទេស បារាំងរយៈពេល៤ខែកន្លងទៅស្មារបស់ខ្ញុំក៏អាចប្រើការបានវិញ ។
ប៊ុន កេន្នីបានបន្ដទៀតថា នៅពេលខ្ញុំ ហ្វឹកហាត់ខ្ញុំសប្បាយចិត្ដណាស់ ម្យ៉ាង វិញទៀតរបួសស្មាលែងជាបញ្ហាសម្រាប់ ខ្ញុំតទៅទៀតហើយ ខ្ញុំគិតថាការប្រកួត នាពេលខាងមុខគឺជារឿងល្អមួយសម្រាប់ខ្ញុំដែលបានប្រកួតសាជាថ្មីដើម្បីវិញ បន្ទាប់ពីសម្រាកព្យាបាលរបួសស្មាអស់ជាច្រើនខែមកនោះ ។
លោកទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាមាន ប្រសាសន៍ថា ការបញ្ជូនកីឡាករ ឈៀង វ៉ាន់ស័ក្ដិឱ្យទៅចូលរួមប្រកួតក្នុងកម្មវិធី TATP Singha Tour 2016 នៅប្រទេស ថៃនាចុងខែមីនានិងដើមខែមេសាខាងមុខ គឺសហព័ន្ធចង់ឱ្យកីឡាកររូបនេះ មានឪកាសបង្កើនសមត្ថភាពរបស់ខ្លួន បានច្រើននៅលើឆាកអន្ដរជាតិសម្រាប់ត្រៀមចូលរួមប្រកួតព្រឹត្ដិការណ៍ធំៗ មួយចំនួនទៀត ៕
ដោយ៖ សារីម












