​កីឡាករ​វាយ​កូន​បាល់​កម្ពុជា​២​នាក់​កំពុង​ហ្វឹកហាត់​ត្រៀម​ប្រកួត​កម្មវិធី​ TATP​ Singha​ Tour​ 2016

ចែករំលែក៖

​ភ្នំពេញ​៖​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ ក្នុង​ការ​ប្រកួត​ឱ្យ​កាន់តែ​មាន​សក្ដា​នុ​ ពល​មួយ​កម្រិត​ទៀត​នោះ​សហព័ន្ធ​កីឡា​ វាយ​កូន​បាល់​កម្ពុជា​កំពុង​ជំរុញ​ការ​ហ្វឹកហាត់​ជា​ប្រចាំ​ទៅ​លើ​កីឡាករ​វ័យក្មេង​ ២​នាក់​របស់​ខ្លួន​សម្រាប់​ទៅ​ចូលរួម​ ប្រកួត​នៅ​ក្នុង​កម្មវិធី​ TATP​ Singha​ Tour​ 2016​ នៅ​ឯ​ប្រទេស​ថៃ​ចាប់ពី​ថ្ងៃ​ទី​ ២៦​ ខែមីនា​ដល់​ថ្ងៃ​ទី​៤​ ខែមេសា​ ឆ្នាំ​ ២០១៦​ខាង​មុខ​ ។

​កីឡាករ​វាយ​កូន​បាល់​វ័យ​១៨​ឆ្នាំ​ ឈៀង​ វ៉ា​ន់​ស័ក្ដិ​ បាន​ប្រាប់​អ្នក​យក​ព័​ត៌​ មាន​នគរវត្ដ​ឱ្យ​ដឹង​ថា​ ចំពោះ​ដំណើរ​ ចេញ​ទៅ​ប្រកួត​កីឡា​វាយ​កូន​បាល់​ដែល​មានឈ្មោះ​ថា​ TATP​ Singha​ Tour​ 2016​ នៅ​ប្រទេស​ថៃ​នា​ពេល​ខាង​មុខ​ នេះ​ “​ខ្ញុំ​បាន​ព្យាយាម​ហ្វឹកហាត់​ជា​ប្រចាំ​ តាំងពី​ដើម​ខែមករា​ឆ្នាំ​២០១៦​មក​ម្ល៉េះ​”​ ដើម្បី​បង្កើន​សមត្ថភាព​និង​ត្រៀម​ លក្ខណៈ​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន​មួយ​ កម្រិត​ទៀត​ ។​

​អ្នក​វាយ​កូន​បាល់​វ័យក្មេង​រូប​នេះ​បាន​បន្ដ​ទៀត​ថា​ តាម​រយៈ​បទ​ពិសោធន៍​ជាក់​ ស្ដែង​និង​ការ​កត់សម្គាល់​របស់ខ្ញុំ​ដោយ​ ផ្ទាល់​ “​ការ​ប្រកួត​នេះ​ខ្ញុំ​មិន​សង្ឃឹម​អាច​ ទទួល​បាន​ជោគជ័យ​ត្រឡប់​មក​វិញ​ ឡើយ​ ”​ប៉ុន្ដែ​អ្វី​ដែល​សំខាន់​សម្រាប់​ខ្ញុំ​ គឺ​ ចង់​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ជាមួយ​អ្នក​ វាយ​កូន​បាល់​លំដាប់​ខ្លាំង​របស់​ថៃ​ ពីព្រោះ​ ការ​ប្រកួត​នេះ​គេ​បើក​ទូលាយ​ទោះបី​ កីឡាករ​កម្រិត​ណា​ក៏​អាច​ចុះ​ឈ្មោះ​ ប្រកួត​បាន​ដែរ​ ។​

​ឈៀង​ វ៉ា​ន់​ស័ក្ដិ​ រំ​ឮ​កថា​ កម្មវិធី​ ប្រកួត​ TATP​ Singha​ Tour​ 2016​ “​ខ្ញុំ​ អាច​នឹង​ជួប​កីឡាករ​ណា​ម្នាក់​ដែល​មាន​កម្រិត​បច្ចេក​ស្មើ​ទេស​គ្នា​ជាមួយ​ខ្ញុំ​ឬ​ក៏​ ប្រហាក់ប្រហែល​ហើយ​ខ្ញុំ​នឹង​ព្យាយាម​ ប្រើ​បច្ចេកទេស​ដែល​បាន​ហ្វឹកហាត់​ទាំង​ប៉ុន្មាន​ឱ្យ​អស់​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​ បាន​ ”​ដើម្បី​ជា​ទុន​មួយ​សម្រាប់​ឈាន​ទៅ​ ប្រកួត​នៅ​ព្រឹត្ដិការណ៍​ ITF​ នា​ពេល​ខាង​ មុខ​បន្ដ​ទៀត​ ។​

​កីឡាករ​ ប៊ុ​ន​ កេ​ន្នី​ ដែល​មាន​របួស​ ស្មា​គឺជា​បេក្ខជន​ម្នាក់​ក្នុង​ចំណោម​២​ នាក់​របស់​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​ កម្ពុជា​ដែល​ត្រៀម​ទៅ​ចូលរួម​ប្រកួត​ កម្មវិធី​ TATP​ Singha​ Tour​ 2016​ នៅ​ ប្រទេស​ថៃ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ខ្ញុំ​គិត​ថា​ ខ្ញុំ​លែង​បាន​កាន់​រ៉ា​ក្ដែ​ត​វាយ​កូន​បាល់​ តទៅ​ទៀត​ហើយ​ ដោយសារ​តែ​របួស​ស្មា​ ប៉ុន្ដែ​ក្រោយ​ពី​បាន​ទៅ​ព្យាបាល​នៅ​ប្រទេស​ បារាំង​រយៈពេល​៤​ខែ​កន្លង​ទៅ​ស្មា​របស់ខ្ញុំ​ក៏​អាច​ប្រើ​ការ​បាន​វិញ​ ។​

​ប៊ុ​ន​ កេ​ន្នី​បាន​បន្ដ​ទៀត​ថា​ នៅ​ពេល​ខ្ញុំ​ ហ្វឹកហាត់​ខ្ញុំ​សប្បាយចិត្ដ​ណាស់​ ម្យ៉ាង​ វិញទៀត​របួស​ស្មា​លែង​ជា​បញ្ហា​សម្រាប់​ ខ្ញុំ​តទៅ​ទៀត​ហើយ​ ខ្ញុំ​គិត​ថា​ការ​ប្រកួត​ នា​ពេល​ខាង​មុខ​គឺជា​រឿង​ល្អ​មួយ​សម្រាប់​ខ្ញុំ​ដែល​បាន​ប្រកួត​សា​ជា​ថ្មី​ដើម្បី​វិញ​ បន្ទាប់​ពី​សម្រាក​ព្យាបាល​របួស​ស្មា​អស់​ជា​ច្រើន​ខែ​មក​នោះ​ ។​

​លោក​ទេព​ រិ​ទ្ធី​វិ​ទ្ធ​ អគ្គលេខាធិការ​ សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​មាន​ ប្រសាសន៍​ថា​ ការ​បញ្ជូន​កីឡាករ​ ឈៀង​ វ៉ា​ន់​ស័ក្ដិ​ឱ្យទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ TATP​ Singha​ Tour​ 2016​ នៅ​ប្រទេស​ ថៃ​នា​ចុងខែ​មីនា​និង​ដើម​ខែមេសា​ខាង​មុខ​ គឺ​សហព័ន្ធ​ចង់ឱ្យ​កីឡាករ​រូប​នេះ​ មាន​ឪ​កាស​បង្កើន​សមត្ថភាព​របស់​ខ្លួន​ បាន​ច្រើន​នៅ​លើ​ឆាក​អន្ដរជាតិ​សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​ព្រឹត្ដិការណ៍​ធំៗ​ មួយ​ចំនួន​ទៀត​ ៕​

swe

swe (1)

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print