ខេត្តកណ្តាល៖ ថ្លែងនៅក្នុង ពិធីទិវាអន្តរជាតិនារី០៨មីនា នៅកៀនស្វាយ លោកម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយកដ្ឋានកាំកុងត្រូល និងជាអនុប្រធានទី១គណៈពង្រឹងស្រុកកៀនស្វាយ បានមានប្រសាសន៍ថា នារីគឺជាកម្លាំងចលករដ៍សំខាន់និងមិនអាចខ្វះបាននៅក្នុងសង្គមជាតិក៍ដូចជានៅទូទាំងពិភពលោក….។
ការថ្លែងបែបនេះនៅគ្រា ដែលខួបលើកទី១០៥ ទិវាអន្តរជាតិនារី០៨មិនា នៅស្រុកកៀនស្វាយកាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ ក្រោមប្រធានបទ” វិនិយោគលើសមភាពយេនឌ័រ ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព “។
តាមរបាយការណ៍ស្វាគមន៍របស់លោកអ៊ូ ឈាង អភិបាលស្រុកកៀនស្វាយបានបង្ហាញថា ឆ្នាំនេះក៍ដូចជាឆ្នាំកន្លងទៅដែរ ពិធីអបអរសាទរខួបលើកទី១០៥ ទិវាអន្តរជាតិនារី៨មីនា ត្រូវបានធ្វើឡើងក្នុងគោលបំណងរំលឹកពីការតស៊ូរបស់ស្ត្រីដើម្បីទទួលបានសមធម៍ សន្តិភាព និងការអភិវឌ្ឍនៅក្នុងសង្គម ព្រមទាំងការគោរពសិទ្ធ សេរីភាព និងការទទួលស្គាល់តម្លៃស្ត្រីក្នុងការងារសង្គមនិងគ្រួសារ ។ ឈរលើមូលដ្ឋានដ៍មានតម្លៃនេះ ព្រះរាជាណាចក្រកម្ពុជា បានកំណត់យកប្រធានបទ” វិនិយោគលើសមភាពយេនឌ័រ ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព ” គោលបំណងជម្រុញ អោយមានកិច្ចខិតប្រឹងប្រែងដើម្បីបង្កើនការវិនិយោគទាំងធនធានមនុស្សនិងសេដ្ឋកិច្ច សម្រាប់ការលើកកំពស់សមភាពយេនឌ័រ និងពង្រឹងភាព អង់ អាចរបស់ស្ត្រនៅក្នុងប្រ ទេសកម្ពុជា ។
បន្ទាប់ពីស្តាប់របាយការណ៍ របស់លោកអភិបាលស្រុករួចមក លោកម៉ក់ ពេជ្ជរិទ្ធ ប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុកអគ្គ នាយកដ្ឋានកាំកុងត្រូលបានមានមតិសំណេះសំណាលនិងផ្តាំផ្ញើដូច្នេះថា នៅក្នុងសង្គម កម្ពុជា យើងស្ត្រីត្រូវបានយក ចិត្តទុកដាក់ខ្ពស់និងផ្តល់តម្លៃលើកតម្កើងនូវឥស្សរភាពរបស់ស្ត្រី ទាំងក្នុងការងារនយោបាយការងារមនុស្សធម៍ ការងារសង្គមនិងនៅក្នុងគ្រួសារ ។ បច្ចុប្បន្នស្ត្រីខ្មែរដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម ក្លាយជាធនធានមនុស្សចាំបាច់ជាមួយចំណេះដឹងខ្ពស់ជំនាញបុិនប្រសព្វ ឧត្តមភាព និង សក្តានុពលខ្ពស់ហើយជាធាតុ ចូលមិនអាចខ្វះបាន សម្រាប់ដំណើរការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ ដូចបានចារឹកទុក ” ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិយើង ” ។ ឥឡូវនេះរាជរដ្ឋាភិបាលបានផ្តល់ឱកាសដល់ស្ត្រីច្រើនថែមទៀត ដើម្បីចូលរួមក្នុងសកម្មភាព សង្គមទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។
លោកអគ្គនាយកបានបន្តថា ផ្តើមចេញពីការយកចិត្ត ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការលើកតម្កើងស្ត្រី ពិនិត្យឃើញថា ស្ថានភាពជីវភាព សិទ្ធអំណាច ឋានៈតួនាទីរបស់ស្ត្រីនៅក្នុងសង្គមជាតិ មានភាពប្រសើឡើងជាលំដាប់ទាំងក្នុងកិច្ចការងារ នយោបាយ និងការងាររដ្ឋ បាលសាធារណៈ ។ ជាមួយគ្នា នេះដែរសូមកោតសសើរនូវស្នាដៃ និងលទ្ធផលការងាររបស់បណ្តាណការងារយេនឌ័រគ្រប់ថ្នាក់ រួមទាំកិច្ចការនារីអនុវត្តបានល្អនូវតួនាទីនិងភារៈកិច្ចរបស់ខ្លួនទោះបីពេលខ្លះជួបការលំបាក ខ្វះមធ្យោបាយ និងថវិការ សម្រាប់ធ្វើសកម្មភាពក៍ដោយ ប៉ុន្តែបងប្អូននារីយើងនៅតែមានស្មារតីទទួលខុសត្រូវខ្ពស់ មានឆន្ទះមោះមុត និងតស៊ូ ព្យាយាមជានិច្ច តែក៍មានស្ត្រី ខ្មែយើងមួយចំនួនតូច ទទួលរងនូវអំពើរហិង្សា ការរំលោភបំពាន ការជួញដូកេងប្រវ័ញ្ចគ្រប់រូបភាព ដែលបណ្តាលមកពី កង្វះសីលធម៍ សុជីវធម៍ និងគុណធម៍នៅក្នុងគ្រួសារនិងសង្គម ។
នៅចុងបញ្ចប់ពិធីទិវាអន្តរ ជាតិនារី ៨ មីនា លោកអគ្គនាយកបានឧបត្ថម្ភសមាជិក សមាជិការ ចំនួន៣១០នាក់ ក្នុងម្នាក់ៗទទួលបាន ថវិការ២ម៉ឺនរៀល និងកន្សែងពោះគោ១ ៕
ដោយ៖ សណ្តោស

















