​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុ​ង​ក្លឿ​ ជ្រួលច្របល់​នៅ​ពេល​សមត្ថកិច្ច​ថៃ​ចុះ​មក​បង្ក្រាប​ទំនិញ​ល្មើស​កម្មសិទ្ធិបញ្ញា​

ចែករំលែក៖

​ប្រទេស​ថៃ​៖​ សេចក្តីរាយការណ៍​ពី​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុ​ង​ក្លឿ​ ប្រទេស​ថៃ​ ប្រាប់​ឱ្យ​ដឹង​ថា​ អាជីវករ​ ខ្មែរ​ ប្រប​ក​មុខរបរ​នៅ​ផ្សារ​រ៉ុ​ង​ក្លឿ​ បាន​នាំ​គ្នា​ជ្រួលច្របល់​ភ័យ​ស្លន់ស្លោ​ គ្រា​ដែល​ឃើញ​ សមត្ថកិច្ច​ថៃ​ គេ​ប៉ាន់​ប្រមាណ​មាន​ជាង​២០០​នាក់​អាវុធ​គ្រប់​ដៃ​ និង​មាន​ ទាំង​តុលាការ​ចូលរួម​ផង​ បាន​ ចុះ​ មក​បង្ក្រាប​ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា​ ខុសច្បាប់​របស់​អាជីវករ​ខ្មែរ​ នៅ​ថ្ងៃ​ទី​៥​ ខែមីនា​ ឆ្នាំ​ ២០១៦​ ។​

​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ទៀត​ថា​ ប្រតិបត្តិការ​របស់​សមត្ថកិច្ច​ថៃ​ធ្វើ​ឡើង​នៅ​ថ្ងៃនេះ​ មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ ខុស​ពី​ថ្ងៃ​ធម្មតា​ ដើម្បី​បង្ក្រាប​ឱ្យ​អស់​ទំនិញ​ក្លែង​ម៉ាក​ រំលោភ​កម្មសិទ្ធិបញ្ញា​ នៅ​ក្នុង​ផ្សារ​រ៉ុ​ង​ក្លឿ​ប្រទេស​ថៃ​ ដែល​មាន​អាជីវករ​ខ្មែរ​ប្រហែល​៩០​ភាគ​ រយ​កំពុង​ ប្រកប​មុខ​លក់ដូរ​ទំនិញ​នៅ​ទីនោះ​ ។​

​សេចក្តីរាយការណ៍​ដដែល​ឱ្យ​ដឹង​ទៀត​ថា​ ចាប់តាំងពី​ព្រឹក​រហូត​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ​ គឺ​សមត្ថកិច្ច​ថៃ​ បាន​គាស់​សោ​ឃ្លាំង​ និង​ផ្ទះល្វែង​ដែល​គេ​សង្ស័យ​ថា​ស្តុក​ទំនិញ​ក្លែង​ម៉ាក​ របស់​អាជីវករ​ខ្មែរ​បង្ក្រាប​អស់​ចំនួន​ប្រហែល​៨​ឃ្លាំង​និង​ផ្ទះល្វែង​ នៅ​ចំណុច​ផ្សារ​ឥណ្ឌូចិន​ ។​ ទំនិញ​ទាំងនោះ​ ត្រូវ​បាន​សមត្ថកិច្ច​ដឹក​តាម​រថយន្ត​កង់​១០​ជិត​២០​រថយន្ត​ ។​ ទំនិញ​ដែល​បង្ក្រាប​ត្រូវ​គេ​រាយការណ៍​ឱ្យ​ដឹង​អាច​និង​មាន​តម្លៃ​រហូត​ដល់​រាប់​សែន​ដូ​ល្លារ​ ។​

​សកម្មភាព​របស់​សមត្ថកិច្ច​ថៃ​ចុះ​បង្ក្រាប​ទំនិញ​ល្មើសច្បាប់​នោះ​ដែរ​ត្រូវ​គេ​មើលឃើញ​ថា​ បាន​ដាក់​កម្លាំង​ពង្រាយ​ពេញ​ផ្សា​រុង​ក្លឿ​ហើយ​អាជីវករ​ខ្មែរ​ភាគច្រើន​នៅ​ផ្សារ​រុង​ក្លឿ​នាំ​គ្នា​បិទ​តូប​អស់​ ថែម​ទាំង​មាន​អារម្មណ៍​ភិតភ័យ​ខ្លាច​សមត្ថកិច្ច​ថៃ​មក​កាត់​សោ​តូប​ ។​

​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ទៀត​ថា​ ការ​បង្ក្រាប​ទំនិញ​រំលោភ​កម្មសិទ្ធិ​បញ្ហា​នៅ​ផ្សារ​រ៉ុ​ង​ ក្លឿ​មក​ដល់​រសៀល​ថ្ងៃ​ទី​៥​ ដដែល​ សមត្ថកិច្ច​ថៃ​មិន​ទាន់​ឃាត់ខ្លួន​អាជីវករ​ខ្មែរ​ម្ចាស់​ទំនិញ​ ណា​ម្នាក់​នៅឡើយ​នោះ​ទេ​អាជីវករ​ខ្មែរ​ម្ចាស់​ទំនិញ​ទាំងនោះ​នាំ​គ្នា​រត់គេច​ខ្លួន​ ។​ ទំនិញ​ក្លែង​ម៉ាក​ រង​ការ​បង្ក្រាប​រួម​មាន​ខ្សែ​ក្រ​វ៉ា​ត់​ ស្បែកជើង​ នាឡិកា​ កាបូប​ សម្លៀក​បំពាក់​ ទឹកអប់​ និង​ទំនិញ​មួយ​ចំនួន​ទៀត​ជាដើម​ ។​

​ជុំវិញ​នៃ​ការ​បង្ក្រាប​ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា​នៅ​ផ្សារ​រ៉ុ​ង​ក្លឿ​ លោក​ វួ​ច​ អូន​ ប្រធាន​គណៈកម្មការ​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ នៅ​ថ្ងៃនេះ​ ពិតជា​មាន​ សមត្ថកិច្ច​ថៃ​ចុះ​មក​បង្ក្រាប​ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា​របស់​អាជីវករ​ខ្មែរ​ នៅ​ផ្សារ​រ៉ុ​ង​ក្លឿ​នោះ​មែន​ ។​ ទន្ទឹម​នោះ​លោក​អ៊ុំ​ រាត្រី​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​ និង​លោក​ ង៉ោ​ ម៉េ​ង​ជ្រួ​ន​ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចូល​ទៅ​ផ្សារ​រ៉ុ​ង​ក្លឿ​ដើម្បី​សម្រុះសម្រួល​ជា​មូ​យ​និង​ភាគី​ថៃ​ ក៏​ ន្តែ​គេ​មិន​ទាន់​ដឹង​ថា​មាន​លទ្ធផល​យ៉ាងណា​នោះ​ទេ​ ។​

​លោក​អ៊ុំ​ រាត្រី​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​ បាន​ប្រាប់​តាម​ទូរស័ព្ទ​ឱ្យ​ដឹង​ថា​ លោក​បាន​ចុះ​ទៅ​សម្របសម្រួល​ជាមួយ​និង​ភា​គិ​ថៃ​នោះ​មែន​ ក៏​ប៉ុន្តែ​ភាគី​ថៃ​គេ​មិន​និ​យា​ សម្របសម្រួល​ជាមួយ​យើង​នោះ​ទេ​ ដោយ​ការ​បង្ក្រាប​នោះ​ក្រុមការងារ​ថ្នាក់​ជាតិ​របស់​ថៃ​ដែល​ មាន​ច្រើន​ស្ថាប័ន​ចុះ​មក​បង្ក្រាប​ អនុវត្ត​តាម​បន្តឹង​របស់​ក្រុមហ៊ុន​ដែល​គេ​ប្តឹង​ឱ្យ​មានការ​បង្ក្រាប​ ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា​ខុសច្បាប់​ ទោះបី​អភិបាលខេត្ត​ស្រះ​កែវ​ក៏​មិន​ហ៊ាន​ចេញ​មុខ​ មក​ជួយ​សម្រប​ សម្រួល​បាន​នោះ​ផង​ក្នុង​ករណី​នេះ​ ។​

​លោក​អ៊ុំ​ រាត្រី​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​បញ្ជាក់​ប្រាប់​ទៀត​ថា​ នៅ​រសៀល​ ថ្ងៃនេះ​ សមត្ថកិច្ច​ថៃ​កំពុង​បន្ត​គាស់​តូប​អាជីវករ​ខ្មែរ​ដែល​គេ​សង្ស័យ​ស្តុក​ទំនិញ​រំលោភ​កម្ម​ សិទ្ធិ​បញ្ញា​ ក្រោយ​ពី​បង្ក្រាប​ចំនួន​៤​តូប​មក​ហើយ​ ។​

​សូម​បញ្ជាក់​ថា​ការ​បង្ក្រាប​ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា​ខុសច្បាប់​របស់​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុ​ង​ក្លឿ​សមត្ថកិច្ច​ថៃ​បាន​ចុះ​បង្ក្រាប​ម្តង​រួច​មក​ហើយ​កាលពី​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ កន្លង​ទៅ​នេះ​ ដែល​បង្ក​ឱ្យ​មានការ​ប៉ះ​ដ​ង្គិ​ច​គ្នា​ ឈាន​ដល់​ប្រើ​អំ​ ពើ​ហិង្សា​ដាក់​គ្នា​រវាង​ អាជីវករ​ ខ្មែរ​និង​តម្រួត​ថៃ​នៅ​ពេល​នោះ​ផង​ដែរ​។​ក្រោយ​ពី​អំពើ​ហិង្សា​នោះ​ហើយ​ អាជីវករ​ ខ្មែរ​៣​នាក់​ រង​ការ​ចាប់ខ្លួន​ពី​សមត្ថកិច្ច​ថៃ​ ។​ អនុវត្ត​តាម​ផ្លូវច្បាប់​ របស់​តុលាការ​ដាក់​ ពន្ធនាគារ​ ២​នាក់​ និង​ដាក់​ឱ្យ​នៅ​ក្រៅ​ ឃុំ​១​នាក់​ក្រោម​ការ​ធានា​បង់ប្រាក់​ ៕​

IMG_0013

IMG_0012

IMG_0011

IMG_0009

IMG_9968

IMG_0010

IMG_0008

...

ដោយ៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print