ខេត្តស្ទឹងត្រែងៈ រថយន្តយ៉ីឌុប០១គ្រឿងចេញពីស្រុកថាឡាឆ្លងកាត់ស្ពានមេគង្គ ពីលិចទៅកើតដល់ចំណុចផ្លូវបំបែកស្ទឹងត្រែងក្រចេះកោលដៅយកដំឡូងមីទៅលក់នៅប្រទេសវៀតណាម មកដល់ចំណុចកើតហេតុ
វេលាម៉ោង១យប់ឈានចូលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ ក៍ជ្រុលចង្គោតធ្លាក់ទៅម្ខាងផ្លូវបាស់ជើងគ្អួតចេញសុទ្ឋតែដំឡូងមីនៅភូមិរាជានុកោល សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង។
ប្រភពពីអ្នកបើករថយន្តឈ្មោះ លីម ភេទប្រុស អាយុ២៤ឆ្នាំស្រុកកំណើតនៅសួងខេត្តត្បូងឃ្មុំបានឪ្យដឹងថា គាត់រួមដំណើរមានគ្នា០៤នាក់តែមិនបង្គឪ្យគ្រោះថ្មាក់ដល់អាយុជីវិតឡើយគ្រាន់របួសកែងដៃនឹងជើងបន្តិចបន្តួចតែប៉ុណ្ណោះ។
ប្រភពបន្តថា រថយន្តដឹកដំឡូងមីចេញពីរទឹកដីខេត្តព្រះវិហាឆ្លងកាត់ស្រុកថាឡាបរីវ៉ាត់ឆ្លងស្ពានមេ គង្គបំណងយកទៅលក់នៅប្រទេសវៀតខណៈពេលនោះឋិតក្នុងសភាពងងុយគេងផងថា ចាំដល់អូរពងមាន់ទើបឈប់សម្រាកពេលមកដល់ចំណុចកើតហេតុខាងលើបួងចង្គូតមិនទាន់ក៍បណ្ដាលឪ្យជ្រុលក្រឡាប់តែម្តងទៅ។បច្ចុប្បន្នរថយន្តនោះបានថៅកែយកឡានស្ទូចមកស្ទូចយកទៅជុសជុលហើយ៕













