បុរសជនជាតិខ្មែរម្នាក់ទៀតហេីយ អាយុ៥៩ឆ្នាំ ស្លាប់​ដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល​កម្ពុជា​ បានចេញសេចក្តីប្រកាសព័ត៌មានមួយស្ដីពីករណីបុរសជនជាតិខ្មែរម្នាក់ អាយុ៥៩ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩។

បេីយោង​តាមលិខិតរបស់ក្រសួងសុខាភិបាល​ បានបញ្ជាក់ថា ដោយផ្អែកតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បុរសជនជាតិខ្មែរ អាយុ៥៩ឆ្នាំនេះ រស់នៅភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានស្លាប់រួចហើយ មុនពេលចូលដល់មន្ទីរពេទ្យ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០៖៥៥នាទីព្រឹក។

របាយការណ៍ដដែល​ បន្តថា​ នៅពេលចូលមកដល់មន្ទីរពេទ្យ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺបានស្លាប់រួចហើយ ដោយជាករណីសង្ស័យ សពត្រូវបានក្រុមគ្រូពេទ្យយកសំណាក ដើម្បីពិនិត្យមើល ហើយបានទទួលលទ្ធផលវិជ្ជមានកូវីដ១៩។

ដោយឡែក​បេីយោងតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ​ បានបញ្ជាក់ថា​ បុរសជនជាតិខ្មែរ អាយុ៥៩ឆ្នាំនេះ ស្លាប់ដោយសារជំងឺកូវីដ១៩។​ ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមចូលរួមសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print