អ្នកនាំពាក្យក្រសួងព័ត៌មានថា, បុគ្គលឈ្មោះ​ ឃឿន​ សូឡា​(ហៅ​ K01)​ នៅតែប្រព្រឹត្តិកំហុសឆ្គងក្នុងការអនុវត្តវិជ្ជាជីវ:ជាអ្នកសាព័ត៌មាន​ ដោយផ្សព្វផ្សាយនូវព័ត៌មានដែលមានលក្ខណៈញុះញង់​ បង្កចលាចលក្នុងសង្គម

ចែករំលែក៖

ភ្នំពេញ, នៅព្រលប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានចេញ សេចក្តីជូនព័ត៌មាន បានបញ្ជាក់ថា,បុគ្គលឈ្មោះ​ ឃឿន​ សូឡា​(ហៅ​ K01)​ នៅតែប្រព្រឹត្តិកំហុសឆ្គងក្នុងការអនុវត្តវិជ្ជាជីវ:ជាអ្នកសាព័ត៌មាន​ ដោយផ្សព្វផ្សាយនូវព័ត៌មានដែលមានលក្ខណៈញុះញង់​ បង្កចលាចលក្នុងសង្គម។

អ្នកនាំពាក្យ​ក្រសួងព័ត៌មាន​សូមជម្រាបជូនសាធារណ:ជនមេត្តាជ្រាបថា​ ដោយពិនិត្យឃេីញថា​ បុគ្គលឈ្មោះ​ ឃឿន​ សូឡា​(ហៅ​ K01)​ នៅតែប្រព្រឹត្តិកំហុសឆ្គងក្នុងការអនុវត្តវិជ្ជាជីវ:ជាអ្នកសាព័ត៌មាន​ ដោយផ្សព្វផ្សាយនូវព័ត៌មានដែលមានលក្ខណៈញុះញង់​ បង្កចលាចលក្នុងសង្គម​ ដែលប្រាស់ចាកពីក្រមសីលធ៌មវិជ្ជាជីវ:​សារព័ត៌មាន​ និង​ច្បាប់​របប​សារព័ត៌មាន​នៃព្រះ​រាជាណាចក្រ​កម្ពុជា​ ព្រមទាំងកិច្ចសន្យាកែប្រែកំហុសឆ្គងដែលបានប្រព្រឹត្តិខុសកន្លងមក​ ក្រសួង​ព័ត៌មាន​បានសម្រេច​លុបអជ្ញាបណ្ណរបស់បុគ្គលខាងលេី​ ជាអ្នកសាព័ត៌មាន​ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងករណី​ បុគ្គលខាងលេីនៅតែបន្តផ្សព្វផ្សាយព័ត៌មានទៀត​ ក្រសួងព័ត៌មាន​នឹងស្នេីសុំដល់អជ្ញាធរមានសមត្ថកិច្ច​ ចុះដកហូតឧបរណ៍​ និងសម្ភារ:ដែលបំរេីការផ្សព្វផ្សាយ​ និងចាត់វិធានការទៅតាមនីតវិធីច្បាប់ជាធរមាន។

អាស្រ័យ​ដូចបានជម្រាបជូនខាងលេី​ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print