ភ្នំពេញ, នៅព្រលប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានចេញ សេចក្តីជូនព័ត៌មាន បានបញ្ជាក់ថា,បុគ្គលឈ្មោះ ឃឿន សូឡា(ហៅ K01) នៅតែប្រព្រឹត្តិកំហុសឆ្គងក្នុងការអនុវត្តវិជ្ជាជីវ:ជាអ្នកសាព័ត៌មាន ដោយផ្សព្វផ្សាយនូវព័ត៌មានដែលមានលក្ខណៈញុះញង់ បង្កចលាចលក្នុងសង្គម។
អ្នកនាំពាក្យក្រសួងព័ត៌មានសូមជម្រាបជូនសាធារណ:ជនមេត្តាជ្រាបថា ដោយពិនិត្យឃេីញថា បុគ្គលឈ្មោះ ឃឿន សូឡា(ហៅ K01) នៅតែប្រព្រឹត្តិកំហុសឆ្គងក្នុងការអនុវត្តវិជ្ជាជីវ:ជាអ្នកសាព័ត៌មាន ដោយផ្សព្វផ្សាយនូវព័ត៌មានដែលមានលក្ខណៈញុះញង់ បង្កចលាចលក្នុងសង្គម ដែលប្រាស់ចាកពីក្រមសីលធ៌មវិជ្ជាជីវ:សារព័ត៌មាន និងច្បាប់របបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងកិច្ចសន្យាកែប្រែកំហុសឆ្គងដែលបានប្រព្រឹត្តិខុសកន្លងមក ក្រសួងព័ត៌មានបានសម្រេចលុបអជ្ញាបណ្ណរបស់បុគ្គលខាងលេី ជាអ្នកសាព័ត៌មានចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្នុងករណី បុគ្គលខាងលេីនៅតែបន្តផ្សព្វផ្សាយព័ត៌មានទៀត ក្រសួងព័ត៌មាននឹងស្នេីសុំដល់អជ្ញាធរមានសមត្ថកិច្ច ចុះដកហូតឧបរណ៍ និងសម្ភារ:ដែលបំរេីការផ្សព្វផ្សាយ និងចាត់វិធានការទៅតាមនីតវិធីច្បាប់ជាធរមាន។
អាស្រ័យដូចបានជម្រាបជូនខាងលេី សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ, សិលា