ខេត្តកណ្តាល : រយៈពេល ៧ថ្ងៃដែលអាជ្ញាធរខេត្តនិង ស្រុកកៀនស្វាយអនុញ្ញាតិអោយមានការប្រគុំតន្ត្រីលក់ស្រាបៀរលីអូ និងស្រាបៀរសឹង្ហា ជ្រកក្រោមលេស ” តាំង ពិព័រណ៍លក់ផលិតផលទូទៅ ” នៅយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ ដែលជាថ្ងៃចុង ក្រោយនៃការប្រគុំតន្ត្រីនោះ ជាលទ្ធផលនគរបាលស្រុកម្នាក់រងរបួសក្បាលដេរជិត ១០ ថ្នេរ ដោយសារតែចូលទៅ អន្ត រាគមន៍ក្រុមក្មេងទំនើងវាយគ្នាចំណែកអ្នកទៅមើលការ ប្រគុំ តន្ត្រីក៍រត់ចែកជើងគ្នាដែរ តែ ក្រុមក្មេងទំនើង៤នាក់ត្រូវបាន ឃាត់ខ្លួនយកមកសាកសួរ។
ករណីដេញវាយគ្នាក្នុង កម្មវិធីប្រគុំតន្រីលក់ស្រាបៀរនេះ ក្នុងទីធ្លាសាលារៀននេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០,៣០នាទីយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ បណ្តាលលោកគីម ចាន់ដារ៉ា នាយរងផ្នែកកោ សល្យវិច្ឆ័យស្រុករងរបួសហូរឈាមជោគអាវត្រូវបានដឹកយកទៅសង្គ្រោះនៅគ្លីនិចឯកជន ។ ដោយឡែកក្មេងទំនើង៤ នាក់ត្រូវបានចាប់ខ្លួនយកមកសាកសួរ ។
នេះជាលទ្ធផលចុងក្រោយ នៃការអនុញ្ញាតិអោយឈ្មួញប្រគុំតន្ត្រីលក់ស្រាបៀរលីអូ និងស្រាបៀរសឹង្ហានៅក្នុងទីធ្លាសាលារៀនរយៈពេល៧ថ្ងៃ ឈ្មួញកើបលុយរាប់លាន ចេញទៅបាត់ ចំណែកសមត្ថ កិច្ចបែរជារងគ្រោះព្រោះតែការពារសន្តិសុខឈ្មួញ…ខាងណាទទួលខុសត្រូវ…! ហើយទីតាំងសាលារៀនចេះតែអោយខាងក្រុមហ៊ុនមកផ្សព្វផ្សាយគ្រឿងស្រវឹងដែរ ។ សណ្តោស








