កីឡាករ ម៉ាវីរ៉ូ រត់បានចំណាត់ថ្នាក់លេខ១ចម្ងាយ២១គីឡូម៉ែត្រខណៈចម្ងាយ១០គីឡូម៉ែត្របុរសនារីបានទៅកីឡាករកីឡាការិនីថៃ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កីឡាករ ម៉ា វីរ៉ូ របស់កម្ពុជា នៅតែបន្តរក្សាភាពខ្លាំងរបស់ខ្លួនបានដដែល បន្ទាប់ពីទទួលជ័យជម្នះក្នុងការប្រកួតរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ នៅឯខេត្តព្រះសីហនុ លើកទី៥ព្រឹកថ្ងៃទី៦ខែមីនាឆ្នាំ២០១៦ ដោយប្រើថិរវេលា ១ម៉ោង១៧នាទីនិង៤៥វិនាទី នៅឆ្នេរអូឈើទាល។ ចំណែកឯកីឡាករ ដែលទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ២ រត់ចម្ងាយ២១គីឡូម៉ត្រឈ្មោះ Brenden Tomas មកពីសហរដ្ឋអាមេរិក បានប្រើថិរវេលា ១ម៉ោង ១៨នាទី​និង៥៧វិនាទី រីឯចំណាត់ថ្នាក់លេខ៣បានទៅលើកីឡាករ មកពីសហរដ្ឋអាមេរិកដែរ ឈ្មោះ Josion Kangas ប្រើថិរវេលា ១ម៉ោង ៣៧នាទីនិង៤៨វិនាទី។ សម្រាប់វិញ្ញាសារត់ចម្ងាយ២១គីឡូម៉ែត្រ ផ្នែកនារី ចំណាត់ថ្នាក់លេខ១បានទៅកីឡាការិនី មកពីប្រទេសបារាំង ឈ្មោះ Veroning ប្រើថិរវេលា ១ម៉ោង ៣៨នាទីនិង៤៩វិនាទី ចំណាត់ថ្នាក់លេខ២ បានទៅលើកកីឡាការិនី មកពីសហរដ្ឋអាមេរិក ឈ្មោះ Hallary Snyder ប្រើថិរវេលា ១ម៉ោង ៤៧នាតីនិង ៣៤វិនាទី និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាការិនី មកពី សហរដ្ឋមេរិក ឈ្មោះ Sara Bawder ប្រើថិរវេលា ១ម៉ោង ៤៧នាទី និង ៣៨វិនាទី។ សម្រាប់លទ្ធផល រត់ប្រណាំងចម្ងាយ១០.៥គីឡូម៉ែត្រ ផ្នែកបុរស ចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករមកពីប្រទេសថៃ ឈ្មោះសាន់ឆ័យ ប្រើថិរវេលា ៣៥នាទី ០៨វិនាទី ៨២ ដែលជាម្ចាស់មេដាយមាសកីឡាស៊ីុហ្គេមលើកទី២៨នៅប្រទេសសិង្ហបុរី ចំណាត់លេខ២ បានទៅលើកីឡាករ​គៀង សាម៉ន ៤១នាទី ០១វិនាទី ៩២ និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ អូន វាសនា ថិរវេលា ៤៥នាទី ០៥វិនាទី ៦៩ ។ ដោយឡែកចំណាត់ថ្នាក់លេខ១ផ្នែកនារី រត់ចម្ងាយ១០.៥គីឡូម៉ែត្រ បានទៅលើកីឡាការិនី ជនជាតិថៃ ឈ្មោះ Thamrongnawat ប្រើថិរវេលា ៤១នាទី ០៥វិនាទី ៥៣ ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាការិនី ហេង ម៉ីជូ ប្រើថិរវេលា ៤៩នាទី ៥៤វិនាទី ០៣ និងចំណាត់ថ្នាក់លេខ៣បានទៅកីឡាការិនី តេង សុ គួររំលឹកថា ចាប់ពីវេលាម៉ោង៦ព្រឹកថ្ងៃទី៦ខែមីនាឆ្នាំ២០១៦ នៅឆ្នេអូឈើទាល បានប្រារពពីធី ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិខេត្តព្រះសីហនុលើកទី៥ មានការចូលរួម លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និង លោកវ៉ាត់ ចំរើន អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍​និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំបិកកម្ពុជា ដោយមានអត្តពលិកចូលរួមប្រមាណ១,៣០០នាក់ ក្នុងនោះ ជនបរទេសជាង១០០នាក់ មកពី២០ទេសផ្សេងគ្នា។ លោកវ៉ាត់ ចំរើន អគ្គលេខាធិកា NOCC មានប្រសាសន៍ថា ពាកកណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី៥មានប្រមាណ១,៣០០នាក់។ វិញ្ញាសារត់មានចំនួន៣ ទី១-រត់ចម្ងាយ២១គីឡូម៉ែត្រមានកីឡាករកីឡាការិនីជាង១០០នាក់ ទី២- រត់ចម្ងាយ១០គីឡូម៉ត្រ មានកីឡាករកីឡាការិនី ជាង២០០នាក់ ទី៣- រត់ចម្ងាយ៣គីឡូម៉ែត្រ មានជាង១ពាននាក់ ភាគច្រើនគឺជាសិស្សសាលា នៅខេត្តព្រះសីហនុ។ លោក សែម ផល្លា គណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា តាមពិតតួលេខអ្នកចុះឈ្មោះមានចំនួន១,៣០០នាក់ដោយពិតប្រកដមែន ប៉ុន្តែតួលេខអ្នករត់ជាក់ស្តែង មិនបានគ្រប់ទេ គឺស្ទើបន្តិច ក្នុងនោះវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ មានជាង១០០នាក់ វិញ្ញាសារត់ចម្ងាយ១០គីឡូម៉ែត្រ ២០០នាក់ នៅសល់ប៉ុន្មាន គឺជាការរត់ចម្ងាយ៣គីឡូម៉ែត្រ ដើម្បីអប់អរសាទរ ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង​អន្តរជាតិ ជាលក្ខណៈកម្សាន្ត និងដើម្បីថែរក្សាបរិស្ថាន ៕ សារីម

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print