យុវជនលក់ទឹកឃ្មុំមួយក្រុមផឹកស៊ីុស្រវឹងកាប់គ្នាដាច់ដៃ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមយុវជនលក់ទឹកឃ្មុំមួយក្រុមផឹកស៊ីុស្រវឹងឡូឡាក៏បានទាស់ពាក្យសំដីគ្នារហូតឈានដល់ការកាប់ចាក់គ្នាបង្កភាពអនាធិបតេយ្យយ៉ាងខ្លាំង កាលពីវេលាយប់ម៉ោង១០និង៥០នាទីភូមិទ្រា៤ ក្រុម៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា យុវជនទាំងអស់នោះគ្មានអ្នកណាស្គាល់អត្តសញ្ញាណច្បាស់លាស់ទេ បានមកស្នាក់ផ្ទះជួលនៅជិតស្នាក់ទីការភូមិទ្រា៤ ហើយក៏បានផឹកស្រាតាំងពីព្រលប់ ហើយស្រែកឡូឡាបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង។ ដល់ម៉ោងកើតហេតុក៏បានស្រវឹងជោគជាំទាំងអស់គ្នា ពេលនោះក៏មានយុវជនម្នាក់ទៅទាញយកដាវសាំម៉ូរៃមកកាប់លើយុវជនម្នាក់ទៀតបណ្តាលរងរបួសដៃ ដោយសារទាស់ពាក្យសម្តីគ្នា។ ប្រភពពីកន្លែងក៏បានបន្តទៀតថា ជារៀងរាល់យប់ពួកយុវជនទាំងនោះ តែងតែផឹកស៊ីឡូឡាមានស្រីមានប្រុសហើយពេលខ្លក៏លួចលាក់ប្រើប្រាស់សារជាតិញៀនផងដែរ។

ក្នុងហេតុការណ៍ខាងលើនេះគឺគ្មានអជ្ញាធរមានសមត្ថកិច្ចណាមកអន្តគមន៍ទេ ដោយរបួសមានសភាពធ្ងន់ធ្ងរត្រូវបានអ្នកជិតខាងបញ្ជូនទៅមន្ទីរពេទ្យឯកជន រីឯជនដៃដល់ក៏មិនបានរត់គេចខ្លួនទៅណាដែរ៕

image

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print