ដុតភ្លើងយកឃ្មុំុឆេះគុម្ពឫស្សី ឆេះទាំងកាកសំណល់ប្រេង ផ្អើលសមត្ថកិច្ចនិង រថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ ៖ អគ្គីភ័យបានឆាបឆេះគុម្ពឫស្សី និងកាកសំណល់ ប្រេងដែលសិប្បកម្មផលិតទឹកកកបង្ហូរចោល បន្ទាប់ពី មានអ្នកទៅដុតភ្លើងយកឃ្មុំ ទុំលើដើមឫស្សី បង្កឲ្យឆេះផ្អើល ប្រជាពលរដ្ឋ សមត្ថកិច្ច និងក្រុមរថយន្តពន្លត់អគ្គីភ័យ ចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៦ ស្ថិតនៅពីក្រោយជាប់ សិប្បកម្មផលិតទឹកកកដើម យុីហោ ស លាងហ៊ត ផ្ទះលេខ៣៥ ផ្លូវលេខ៤អេស ភូម៨ថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមបងប្អូនប្រជាពលរដ្ឋ រស់នៅ ជាប់កន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ មានកម្មករ ដែលបម្រើការងារនៅសិប្បកម្ម ផលិតទឹកកក ចំនួន២នាក់ នាំគ្នាដុតភ្លើងយកឃ្មុំ នៅលើគុម្ពឫស្សី ដោយសារ ធ្លាក់កំទេចភ្លើង ឆាបឆេះ ដើមឫស្សី និងកាកសំណល់ នៅពីក្រោម បង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋមានលំនៅដ្ឋានក្បែរខាង និងរថយន្តពន្លត់អគ្គីភ័យ ចំនួន២គ្រឿង មកពីអង្គភាព ៩១១ កងពលតូចលេខ៧០ មកបាញ់ទឹកឲ្យភ្លើងរលត់ទៅវិញ ។

ប្រជាពលរដ្ឋបានលើកឡើងថា សិប្បកម្មផលិតទឹកកកដើម នៅទីតាំងខាងលើ បានបង្ហូរកាកសំណល់ ជាតិប្រេង មកខាងក្រៅរបង ដែលជះក្លិនអាក្រក់ ប៉ះពាល់ដល់បិរិស្ថាន សុខភាព ដល់ពលរដ្ឋ រស់នៅជុំវិញ រោងសិប្បកម្ម ។
ពលរដ្ឋបន្តទៀតថា កាកសំណល់ទឹកកខ្វក់ មានជាតិប្រេង ដែលខាងរោងសិប្បកម្ម បង្ហូរចេញមកក្រៅរបង ប៉ះពាល់ដល់ផ្ទះពលរដ្ឋ ហើយកន្លងមក ពួកគាត់ធ្លាប់បានប្តឹងទៅអាជ្ញាធរ ភូមិសង្កាត់ ដែរតែពុំមានដំណោះស្រាយ រហូតមិដល់ ថ្ងៃកើតហេតុ បន្ទាប់ពី មានអ្នកដុតភ្លើងយកឃ្មុំ ធ្លាក់កម្ទេចភ្លើង ឆាបឆេះគុម្ពឫស្សី និងកាកសំណល់ ខណៈដែលរដូវកាលនេះ កំពុងរាំងស្ងួតផង ធ្វើឲ្យភ្លើងងាយឆាបឆេះបែបនេះ ។ សុខាសែនជ័យ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print