រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជាបួនបណ្តាលឲ្យរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ម្នាក់​បានបើករថយន្ត​យ៉ាង​លឿន​ដល់​ផ្លូវបំបែក​ជា​៤​​បាន​ជ្រុល​ទៅបុក​រថយន្ត​កាមរី​​ដែលបើក​ឆ្លងផ្លូវ​ចំពាក់​កណ្តាល​​យ៉ាងពេញទំហឹង តែ សំណាងល្អ​ដែលមិន​មានគ្រោះថ្នាក់​ដល់​មនុស្ស​ គឺគ្រាន់តែខូចខាតរថយន្ត។
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង៨និង​៣០​នាទី​យប់​ថ្ងៃ​​ទី​១២ ខែមេសា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវលេខ១០៨០កែងនឹងផ្លូវលេខ១០០៧ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​ប្រភពព័ត៌មាននៅ​កន្លែងកើតហេតុ​បាន​ឱ្យដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកតូយ៉ូតា​កាមរី​​ពណ៌​ស ពាក់ស្លាកលេខ ឃ-7082 ភព​២ បើកប​រដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវលេខ១០០៧​ ក្នុងទិសដៅ​ពី​ត្បូង​ទៅជើង​ក្នុង​ល្បឿន​លឿន​ ខណៈមកដល់ចំណុចកើតហេតុដែលជា​ផ្លូវបែក​ជា​៤ ស្រាប់តែគេឃើញរថយន្តម៉ាកតូយ៉ូតាព្រូស​​ពណ៌​ឈាមជ្រូក​ពាក់​ស្លាកលេខ ភ្នំពេញ2AB-3233 បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​ស្ត្រី​ម្នាក់ទៀត​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវលេខ​១០៨០ ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ចង្កូត​ទៅបុក​ចំពាក់​កណ្តាល​រថយន្ត​កា​ម​រី​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​កាមរី​រង​ការខូចខាត​ផ្នែក​ចំហៀង​ទ្វារ​ខាងឆ្វេង​ ប៉ុន្តែសំណាងល្អ​ដែរដែលក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​មិនមាន​គ្រោះថ្នាក់​ដល់​ភាគី​ម្ចាស់​រថយន្ត​ទាំង​២​គ្រឿងនោះទេ​។
​បន្ទាប់​ពីកើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​រួច​ឱ្យ​ភាគី​ទាំងសងខាង​ធ្វើការសម្របសម្រួល​គ្នា​ដោយ​ភាគី​រថយន្ត​បង្ក​ព្រម​សង​ជា​សំណង​ទៅលើ​រថយន្ត​កាមរី​​ដើម្បីបញ្ចប់​រឿង​នៅ​កន្លែងកើតហេតុ​៕​

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print