ខេត្តកណ្ដាល ៖ អ្នកបើកបររថយន្តយីឌុប ពាក់ស្លាកលេខ «ខម» មួយគ្រឿង ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថ ចាប់វ៉ៃខ្នោះ ក្រោយឆែកឆេររកឃើញមានបង្កប់ជនជាតិចិន ស្រី-ប្រុស ២នាក់នៅក្នុងរថយន្ត ដែលនេះជាសកម្មភាពប្រឆាំងនឹងបំរាមរបស់រាជរដ្ឋាភិបាលកំពុងហាមឆ្លងខេត្តមួយទៅខេត្តមួយដើម្បីបង្ការជំងឺឆ្លងកូវីដ-១៩នេះ។ ករណីនេះបានកើតឡើង នៅស្រុកលើកដែក ខេត្តកណ្ដាល កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២១ កន្លងទៅ តែទើបនឹងទទួលបានដំណឹងនេះនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ។
អ្នកបើកបររថយន្ត យីឌុប«ខម» នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ បានបង្កប់ដឹកជនជាតិចិន២នាក់(ដើម្បីប្រាក់) ពីភ្នំពេញទៅបាវិត លុះមកដល់ស្រុកលើកដែក បុកបារ៉ាស់សមត្ថកិច្ច បន្តឆ្លងស្ពានអ្នកលឿង ចូលទៅដល់ទឹកដីព្រៃវែង ត្រូវសមត្ថកិច្ចខាងព្រៃវែងចាប់ជាប់ ប្រគល់ឱ្យទៅខាងខេត្តកណ្តាលវិញដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ សិលា