សមត្ថកិច្ចអាវុធហត្ថ​ចាប់​វ៉ៃ​ខ្នោះអ្នកបើកបររថយន្ត​ពាក់ស្លាកលេខ ខ​​.ម លួចបង្កប់​ជនជាតិចិន​២​នាក់ដឹក​ជម្លៀស​ពី​ភ្នំពេញ​ទៅ​បា​វិត!

ចែករំលែក៖

ខេត្តកណ្ដាល អ្នកបើកបររថយន្តយីឌុ ពាក់ស្លាកលេខ «​ខម​» មួយគ្រឿង ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថ ចាប់វ៉ៃខ្នោះ ក្រោយឆែកឆេររកឃើញមានបង្កប់ជនជាតិចិន ស្រី​-​ប្រុស នាក់នៅក្នុងរថយន្តដែលនេះជាសកម្មភាពប្រឆាំងនឹងបំរាមរបស់រាជរដ្ឋាភិបាលកំពុងហាមឆ្លងខេត្តមួយទៅខេត្តមួយដើម្បីបង្ការជំងឺឆ្លងកូវី​-១៩នេះ។ ករណីនេះបានកើតឡើង នៅស្រុកលើកដែក ខេត្តកណ្ដាល កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២១ កន្លងទៅ តែទើបនឹងទទួលបានដំណឹងនេះនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១

អ្នកបើកបររថយន្ត យីឌុ​«​ខម​» នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ បានបង្កប់ដឹកជនជាតិចិននាក់​(​ដើម្បីប្រាក់​) ពីភ្នំពេញទៅបាវិត លុះមកដល់ស្រុកលើកដែក បុកបារ៉ាស់សមត្ថកិច្ច បន្តឆ្លងស្ពានអ្នកលឿង ចូលទៅដល់ទឹកដីព្រៃវែង ត្រូវសមត្ថកិច្ចខាងព្រៃវែងចាប់ជាប់ ប្រគល់ឱ្យទៅខាងខេត្តកណ្តាលវិញដើម្បីចាត់ការតាមផ្លូវច្បាប់

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print