អង្គការ WCS៖​ ​ដោះលែង​កូនកន្ធាយចំនួន​ ​​១៤៨​ក្បាល​ ចូលក្នុង​ទីជម្រក​ធម្មជាតិ

ចែករំលែក៖

ខេត្ត​ក្រចេះ​៖​ បេីតាមការ​បញ្ជាក់ពី​អង្គការសមាគមន៍អភិរក្សសត្វព្រៃ (WCS) នៅថ្ងៃអង្គារទី១៣​ ខែមេសា​ ឆ្នាំ​២០២១នេះ​ បានសហការ​ជាមួយ​រដ្ឋបាលជលផល បាន​លែង​កូន​កន្ធាយ​ក្បាល​កង្កែប ឬ​ល្មិច ដែលជាប្រភេទ​ជិត​ផុត​ពូជ​បំផុត​នៅលើពិភពលោក ចំនួន ១៤៨​ក្បាល​ ដែលមាន​អាយុ​ចន្លោះ​ពី ១​សប្តាហ៍​ទៅ ៣​សប្តាហ៍ ចូលក្នុង​ទីជម្រក​ធម្មជាតិ​របស់​វា​វិញ​តាម​ដង​ទន្លេមេគង្គ​ស្ថិតក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ​។​

​អង្គការ​WCS បានបញ្ជាក់ទៀតថា នៅក្នុង​រដូវ​ពង​កូន​ឆ្នាំ២០២១ ដែល​ចាប់ផ្តើម​ពី​ខែវិច្ឆិកា ឆ្នាំ​២០២០ ដល់​ខែឧសភា ឆ្នាំ​២០២១ គិត​ត្រឹម​ដើមខែ​មេសា​នេះ​ក្រុម​ការពារ​សម្បុក​នៅតាម​សហគមន៍ បាន​រកឃើញ​សម្បុក​ពង​កន្ធាយ​ក្បាល​កង្កែប​ចំនួន ៥៨​សម្បុក មាន​២.០៥៨​ពង​ហើយ​គិត ត្រឹម​សប្តាហ៍​ទីមួយ​នៃ​ខែមេសា​នេះ កូន​កន្ធាយ​ក្បាល​កង្កែប​ចំនួន​៥៥៩​កូន​បាន​ញាស់​ចេញ ពី​សម្បុក​ចំនួន ២៨​សម្បុក ដោយ​ជោគជ័យ​។

​ជាមួយគ្នានេះ​ អង្គការ​សមាគមន៍អភិរក្សសត្វព្រៃ បានបន្ថែម​ទៀត​ថា​៖​ កូន​កន្ធាយ​ក្បាល​កង្កែប​ដែល​នៅសល់​មិនទាន់​លែង​ត្រូវបាន​ក្រុម ការពារ​សម្បុក​យកទៅ​រក្សាទុក​ក្នុង​បែ​ឈើ​បណ្តែត​ទឹកជា​បណ្តោះអាសន្ន​ដើម្បីឱ្យ​វា​មាន​សុខ​ភាពល្អ​មុននឹង​លែង​ចូលទៅក្នុង​ទីជម្រក​ធម្មជាតិ​របស់​វា​វិញ​។

គួរបញ្ជាក់ថា​ បច្ចុប្បន្ន​ ក្រុមការងារ​គ្រោង​នឹង​លែង​កូន​ល្មិច​ទាំងអស់នេះ​ចូលទៅក្នុង​ទីជម្រក​ធម្មជាតិ​វិញ​ ​នៅក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​៕​ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print