ភ្នំពេញ, លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជា អ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ឆ្នាំនេះ គឺជាឆ្នាំដែលយើងកំពុងធ្វើការដោយមិនគិតពីការនឿយហត់ទាំងយប់ទាំងថ្ងៃដើម្បីដេីរចេញពីប្រអប់ Covid-19 ។ មិនទាន់ហួសពេលនៅឡេីយទេ ដែលយេីងអាចរួមគ្នាធ្វេីសកម្មភាព និងឆ្លើយតបជាមួយគ្នាឥឡូវនេះ ដើម្បីឆាប់ទទួលបានជីវិតធម្មតាថ្មីរបស់យើង ហើយមិនត្រូវបណ្តោយឱ្យមេរោគចង្រៃនេះ វាត្រួតត្រាយើងបានឱ្យសោះ យើងចាំបាច់ត្រូវតែគ្រប់គ្រងវាឱ្យបានក្នុងពេលឆាប់ៗខាងមុខនេះ! អនុវត្តវិធានការ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងការពារកូវីដ-១៩ +ចូលឆ្នាំនៅផ្ទះ = ឈ្នះកូវីដ-១៩។
សារខាងលើនេះ ជាសារក្តីគោតព ស្រឡាញ់ និងសូមគោរពជូនពរឆ្នាំថ្មីពីលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស៕
ដោយ, សិលា