ភ្នំពេញ, លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ឧបករណ៍ចាប់ក្លិនវីរុសកូវីដ-១៩ សំរាប់ហ្វឹកហ្វឺនសុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩ ដែលជាអំណោយរបស់ក្រុមជំនាញខាងសុនខហិតក្លិន ដែលមូលដ្ឋាននៅប្រទេសស្វីសនោះ បានមកដល់កម្ពុជាដោយសុវត្ថិភាព
លោក ហេង រតនា សូមអរគុណក្រុមជំនាញសុនខGetxent ដែលបានផ្តល់អំណោយនេះសំរាប់គាំទ្រក្រុមការងារស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកវីរុសកូវីដ១៩នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តេីមនិងអនុសាសន៍ដ៍ខ្ពង់ខ្ពស់សម្តេចតេជោ ក្នុងគោលបំណងស្វែងរកគ្រប់បច្ចេកទេសនិងលទ្ធភាពដេីម្បីការពារសុខភាពប្រជាពលរដ្ឋកម្ពុជារួចផុតពីជម្ងឺកូវីដ១៩!!
កំលាំងជំនាញសុនខសុីម៉ាក់ និងសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រួមសហការគ្នាក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩នេះ។
ក្តីសង្ឃឹមគឺ សុនខអាចបញ្ជាក់ឱ្យដឹងពីវត្តមានវីរុសក្នុងខ្លួនមនុស្ស អាចកំណត់មុខសញ្ញាអ្នកផ្ទុកវីរុសមានល្បឿនលឿន និងជាមធ្យោបាយស្វែងរកអ្នកផ្ទុកវីរុសក្នុងចំណោមនុស្សច្រេីន!
ប្រភព: ទទក