ភ្នំពេញ,ធនាគារ អេស៊ីលីដា សាខា គីឡូម៉ែត្រលេខ៦ ស្ថិតនៅផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ មានអ្នកជំងឺកូវីដ១៩ ជាបុគ្គលិកខាងផ្នែកឥណទាន ធ្វើការនៅទីតាំងនោះ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។
អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនង ជាមួយបុគ្គលិកខាងផ្នែកសេវាឥណទាន របស់ធនាគារ អេស៊ីលីដា សាខា គីឡូម៉ែត្រលេខ៦ ស្ថិតនៅផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ
ចាប់ពីថ្ងៃទី ២៨ ខែមីនា ដល់ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១ ។ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ជាបុគ្គលិកខាងផ្នែកឥណទាន ធ្វើការនៅទីតាំងខាងលើ
អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
សូមអរគុណ!