ធនាគារ អេស៊ីលីដា សាខា គីឡូម៉ែត្រលេខ៦ ស្ថិតនៅផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ មានអ្នកជំងឺកូវីដ១៩ ជាបុគ្គលិកខាងផ្នែកឥណទាន ធ្វើការនៅទីតាំងនោះ

ចែករំលែក៖

ភ្នំពេញ,ធនាគារ អេស៊ីលីដា សាខា គីឡូម៉ែត្រលេខ៦ ស្ថិតនៅផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ មានអ្នកជំងឺកូវីដ១៩ ជាបុគ្គលិកខាងផ្នែកឥណទាន ធ្វើការនៅទីតាំងនោះ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។


អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនង ជាមួយបុគ្គលិកខាងផ្នែកសេវាឥណទាន របស់ធនាគារ អេស៊ីលីដា សាខា គីឡូម៉ែត្រលេខ៦ ស្ថិតនៅផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ
ចាប់ពីថ្ងៃទី ២៨ ខែមីនា ដល់ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១ ។ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ជាបុគ្គលិកខាងផ្នែកឥណទាន ធ្វើការនៅទីតាំងខាងលើ

អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

សូមអរគុណ!

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print