ទីក្រុង Turin និង Innsbruck នឹងចូលរួមជាមួយទីក្រុង Madrid ក្នុងនាមជាសហម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Davis Cup Finals ឆ្នាំនេះចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា។
ការប្រកួតផ្តាច់ព្រ័ត្រកាលពីឆ្នាំមុនត្រូវបានពន្យារពេលដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ–១៩ហើយប្រទេសចំនួន១៨នឹងចូលរួមប្រកួតនៅឆ្នាំនេះ។
សហព័ន្ធកីឡាវាយតឺន្នីសអន្តរជាតិអះអាងថា ការប្រកួតផ្តាច់
ព្រ័ត្រនឹងត្រូវធ្វើឡើងក្នុងរយៈពេល១១ថ្ងៃជាជាង៧ថ្ងៃ ព្រោះអាចមានការយឺតយ៉ាវក្នុងការពិនិត្យសុខភាព។
ចក្រភពអង់គ្លេសនឹងលេងការប្រកួតក្នុងពូល C របស់ពួកគេជាមួយបារាំងនិងសាធារណរដ្ឋឆេកនៅ Innsbruck ក្នុងប្រទេសអូទ្រីស។
ទីក្រុងនីមួយៗនឹងធ្វើជាម្ចាស់ផ្ទះនៃក្រុមចំនួន២ក្នុងចំណោម៦ក្រុមគឺរដ្ឋធានីអេស្ប៉ាញ (Madrid) នឹងធ្វើជាម្ចាស់ផ្ទះពូល A ដែលមានអេស្ប៉ាញ, រុស្ស៊ី និងអេក្វាឌ័រ និងពូល B ដែលមានក្រុមកាណាដា, កាហ្សាក់ស្ថាន និងស៊ុយអែត។
ក៏ដូចជាពូល C ដែរ ទីក្រុង Innsbruck នឹងធ្វើការប្រកួតពូល F ដែលមានប្រទេសម្ចាស់ផ្ទះអូទ្រីសក៏ដូចជាប្រទេសស៊ែប៊ី និងអាឡឺម៉ង់។
ទីក្រុងទួរីន (Turin) នៅអ៊ីតាលីនឹងធ្វើជាម្ចាស់ផ្ទះពូល D (អូស្ត្រាលី, ក្រូអាស៊ី, ហុងគ្រី) និងពូល E (សហរដ្ឋអាមេរិក, អ៊ីតាលី, កូឡុំប៊ី) ។
ទីក្រុង Innsbruck និង Turin នឹងធ្វើជាម្ចាស់ផ្ទះវគ្គ ១/៤ ផ្តាច់ព្រ័ត្រ ខណៈដែល២ប្រកួតទៀតនឹងប្រព្រឹត្តទៅនៅទីក្រុងម៉ាឌ្រីដរួមជាមួយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី៥ ខែធ្នូ។ ទីក្រុង Glasgow គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលខកខានមិនបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍សមាគមកីឡាវាយតឺន្នីសបានសរសេរថាLTA បានដាក់ការដេញថ្លៃយ៉ាងខ្លាំងក្លាសម្រាប់ទីក្រុង Glasgow ដែលជាទីក្រុងម្ចាស់ផ្ទះមួយនៃព្រឹត្តិការណ៍ Davis Cup ដោយ RakutenFinals 2021 ដោយដឹងថាព្រឹត្តិការណ៍នេះនឹងទទួលបានការឆ្លើយតបយ៉ាងខ្លាំងពីសំណាក់ក្រុមម្ចាស់ផ្ទះ។
សំណើនេះគួរឱ្យស្តាយដែលសមាគមមិនបានជ្រើសរើសនៅពេលនេះទេប៉ុន្តែនៅតែប្តេជ្ញាចិត្តបង្កើតកំណត់ត្រានៃការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Davis Cup និងការប្រកួត Billie Jean King Cup នៅជុំវិញចក្រភពអង់គ្លេស ខណៈដែលស្វែងរកឱកាសដើម្បីនាំយកកីឡាវាយតឺន្នីសលំដាប់ពិភពលោកដល់អ្នកគាំទ្រ ៕ដោយ៖ ភារៈ