ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានអ្នកវិជ្ជមានកូវីដ-១៩ម្នាក់ ជាមន្ត្រីរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ

ចែករំលែក៖

ភ្នំពេញ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញសេចក្តីណែនាំ

ស្តីពីការរឹតបន្ដឹងវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូ៏ដ-១៩។
នៅតាមអង្គភាពថ្នាក់ជាតិ ដោយសារស្ថានភាព នៃការចម្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មិនទាន់មានភាពធូរស្រាល និងបច្ចុប្បន្នមានមន្ត្រីចំនួន ០១ រូប របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ-១៩ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមធ្វើការជូនដំណឹងដល់ លោក លោកស្រី ថ្នាក់ដឹកនាំ ប្រធានអង្គភាពថ្នាក់ជាតិ និងមន្ត្រីរាជការក្រោមឱវាទក្រសួងទាំងអស់ អនុវត្តនូវវិធានការមួយចំនួន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានព័ត៌មានជូនដំណឹងជាថ្មី ដូចខាងក្រោម ៖

• ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលមានការពាក់ព័ន្ធផ្ទាល់នឹងមន្ត្រី ០១រូប បម្រើការងារនៅអគ្គលេខា ធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សូមមេត្តារួសរាន់ទៅធ្វើតេស្តយកសំណាករកកូវីដ-១៩ ដែលនៅជិតបំផុត និងសម្រាប់អ្នកពាក់ព័ន្ធប្រយោលសូមធ្វើចត្តាឡីស័ក ចំនួន ១៤ ថ្ងៃ តាមដាន សុខភាពផ្ទាល់ខ្លួន។ បន្តរឹតបន្តឹងការប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការ ៣ ការពារ និង ៣ កុំ ឱ្យបានម៉ឺងម៉ាត់
• អនុញ្ញាតឱ្យ ថ្នាក់ដឹកនាំ ប្រធានអង្គភាព និងមន្ត្រីរាជការ បំពេញការងារទៅតាមផ្ទះ៖ (តាមរយៈ ប្រព័ន្ធអនឡាញ)

– ក្នុងករណីចាំបាច់ ថ្នាក់ដឹកនាំ ឬប្រធានអង្គភាព អាចមកបំពេញការងារបន្ទាន់របស់ខ្លួន ដោយពាក់ នូវប័ណ្ណចេញ-ចូលបរិវេណក្រសួង (សូមមេត្តាទាក់ទងនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក សម្រាប់ទទួលប័ណ្ណចេញ-ចូល) – ផ្លាករាល់សកម្មភាពជួបជុំ និងត្រូវរៀបចំតាមរយៈប្រព័ន្ធអនឡាញ

– គ្រប់ច្រកចេញ-ចូល របស់ក្រសួងមិនត្រូវបានអនុញ្ញាតឱ្យចេញ-ចូល លើកលែងតែមានប័ណ្ណចេញ -ចូល
– ករណីមានការសង្ស័យ ឬសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវី៥-១៩ ត្រូវរាយការណ៍ (ទូរសព្ទទៅកាន់លេខ ១១៥ ជាបន្ទាន់ ។
ទទួលបានសេចក្តីណែនាំនេះ៖ អង្គភាពថ្នាក់ជាតិទាំងអស់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print