លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន សូមច្រានចោលផេចហ្វេសបុកបន្លំ ជាទំព័រហ្វេសបុករបស់ក្រសួងសុខាភិបាល
ភ្នំពេញ, លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងនៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ថា, ក្រសួងសុខាភិបាល សូមប្រកាសច្រានចោលទាំងស្រុងនូវទំព័រហ្វេសបុកដែលមានអាន់ខោនឈ្មោះ “ក្រសួងសុខាភិបាលCOVID-19″ មានដាក់រូបលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន (ដូចរូបខាងក្រោមនេះ) មិនមែនជាផេចផ្លូវការរបស់ក្រសួងនោះឡេីយ គឺជាផេចបន្លំទេ។ ក្រសួង ស្នេីសុំអាជ្ញាធរមានសមត្ថកិច្ច ជួយចាត់ការជាបន្ទាន់ផង។ រាល់ការផ្សាយក្នុងទំព័រនេះ ក្រសួង មិនទទួលខុសត្រូវឡេីយ។ ដូច្នេះ សូមសាធារណជន មេត្តាកុំជឿលេីការផ្សាយក្នុងទំព័រនេះឱ្យសោះ ។ ទំព័រផ្លវការរបស់ក្រសួង គឺមានឈ្មោះ “ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានធីកព័ណខៀវ” និងមានរូបអគារក្រសួងសុខាភិបាល មានរូបភាពដូចបង្ហាញជូនខាងក្រោមនេះស្រាប់។ សូមអរគុណ