ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បៃក្រសួងព័ត៌មាន ផ្ញើលិខិតរំលែកទុក្ខជូនចំពោះលោកស្រី សូ សាម៉ូនី ម៉ៅ អាយុទ្ធ ព្រមទាំងក្រុមគ្រួសារ

ចែករំលែក៖

ភ្នំពេញ, លិខិតរំលែកទុក្ខ ជូនចំពោះ
លោកស្រីសូ សាម៉ូនី ម៉ៅ អាយុទ្ធ ព្រមទាំងក្រុមគ្រួសារ !

លោកស្រីសូ សាម៉ូនី ម៉ៅ អាយុទ្ធ ជាទីគោរព
ខ្ញុំបាទ និងភរិយា រួមទាំងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ មានក្តីរន្ធត់ចិត្តក្រៃលែង និងសោកស្តាយជាទីបំផុត ដោយទទួលដំណឹងអំពីមរណភាពរបស់ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលត្រូវជាស្វាមី លោកស្រី សូ សាម៉ូនី ម៉ៅ អាយុទ្ធ បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ០៦:០០ ល្ងាច ក្នុងជន្មាយុ ៧៧ ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។

មរណភាពរបស់លោក ម៉ៅ អាយុទ្ធ គឺជាការបាត់បងស្វាមីប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម ចំពោះភរិយា និងឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះបុត្រា បុត្រី ហើយគឺជាការបាត់បង់ជីតាប្រកបដោយ ក្តីសន្តោសប្រោសប្រណីចំពោះចៅប្រុសចៅស្រីជាទីស្រឡាញ់ ព្រមទាំងចំពោះមិត្តភក្តិ សហសេវិកដែល លោកម៉ៅ អាយុទ្ធ តែងតែមានសមានចិត្តជាមួយ ដោយមិនរើសអើងចំពោះសិល្បករ សិល្បការិនី គ្រប់ទម្រង់។

ក្នុងឱកាសពោរពេញដោយសមានទុក្ខដ៏ក្រៀមកំនេះ ខ្ញុំ និងភរិយា រួមទាំងមន្ត្រីរាជការ សូមចូលរួម រំលែកនូវមរណទុក្ខជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយនៃសព ប្រកបដោយអនិច្ច លក្ខណធម៌ដ៏សង្វេគសោកស្តាយ ស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន។ សូមលោកស្រី ទទួលនូវក្តីរាប់អានដ៏ជ្រាវជពីខ្ញុំ៕

៊ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print