ថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ! «ពារឡើងស័ក»

ចែករំលែក៖

ភ្នំពេញ,សូមជម្រាបជូនជនរួមជាតិថា, ! ថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។ ថ្ងៃចុងក្រោយនេះហៅថា «ពារឡើងស័ក» ។

បើយោងតាម វចនានុក្រមសម្តេច ជួន ណាត ពន្យល់ថាថ្ងៃទី៣ នៃពិធីចូលឆ្នាំជា ពារឡើងស័កគឺផ្លាស់ស័កថ្មីនៅថ្ងៃនេះឯង។ ឡើងស័កគឺចូលស៊ប់ក្នុងស័កឆ្នាំថ្មី។

វចនានុក្រមសម្តេច ជួន ណាត ពន្យល់ថា, វារៈឡើងស័កក៏ជាថ្ងៃផ្សារភ្ជាប់ទៅនឹងពិធីស្រង់ព្រះដែលពុទ្ធបរិស័ទត្រូវយកទឹកស្រង់ព្រះហើយទឹកដែលហូរចេញពីព្រះគេយកទៅលុបលាងមុខដើម្បីបណ្ដេញនៅឧពទ្រពចង្រៃ។

តាមទំនៀមកូនៗទាំងអស់ត្រូវស្រង់ព្រះរស់នៅក្នុងផ្ទះដើម្បីជាការសុំខមាទោសចំពោះកំហុសឆ្គងនានានិងជាការដឹងគុណឪពុកម្ដាយក្នុងការផ្ដល់កំណើត។

ចំណែកឯភិក្ខុសង្ឃវិញត្រូវចេញមកស្រោចទឹកដល់ឧបាសក ដើម្បីជំរះភាពឧបទ្រពចង្រៃនៃឆ្នាំចាស់ហើយលើករាសីនៅឆ្នាំថ្មីនាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print