អាជ្ញាធរ​ខណ្ឌទួលគោក​៖​ ចុះយកសំណាកអ្នកស្នាក់នៅបន្ទប់ជួលចំនួន៤៦ នាក់ នៅផ្ទះលេខ៣៥ ផ្លូវលេខ២៥១ ភូមិ១៦ សង្កាត់បឹងសាឡាង រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២០នាក់

ចែករំលែក៖

ភ្នំពេញ​៖​ អាជ្ញាធរ​ខណ្ឌទួលគោក​ សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ​ បានបន្ត​ចុះយកសំណាកអ្នកស្នាក់នៅបន្ទប់ជួលចំនួន៤៦ នាក់ ក្នុងផ្ទះលេខ៣៥ ផ្លូវលេខ​២៥១ ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក​ បន្ទាប់ពី​រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២០នាក់។

ក្រោយពីយកសំណាកពួកគាត់ទាំងអស់នោះហេីយ​ ដោយមានការចង្អុលណែនាំពីលោក ឃួងស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយ លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងចំរុះ ចុះបិទខ្ទប់ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រោយមានផ្ទុះវិជ្ជមានកូវីដ-១៩។

ជាមួយគ្នានេះ​ លោក ឯក ឃុនដឿន ក៏សូមឲ្យបងប្អូន កុំចាកចេញពីផ្ទះ រងចាំក្រុមគ្រូពេទ្យចុះមកពិនិត្យ និងយកសំណាកដេីម្បីធ្វេីតេស្តរកវីរុសកូរ៉ូណា៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print