ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោក សហការជាមួយក្រុមគ្រូពេទ្យជំនាញ បានបន្តចុះយកសំណាកអ្នកស្នាក់នៅបន្ទប់ជួលចំនួន៤៦ នាក់ ក្នុងផ្ទះលេខ៣៥ ផ្លូវលេខ២៥១ ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២០នាក់។
ក្រោយពីយកសំណាកពួកគាត់ទាំងអស់នោះហេីយ ដោយមានការចង្អុលណែនាំពីលោក ឃួងស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយ លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងចំរុះ ចុះបិទខ្ទប់ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រោយមានផ្ទុះវិជ្ជមានកូវីដ-១៩។
ជាមួយគ្នានេះ លោក ឯក ឃុនដឿន ក៏សូមឲ្យបងប្អូន កុំចាកចេញពីផ្ទះ រងចាំក្រុមគ្រូពេទ្យចុះមកពិនិត្យ និងយកសំណាកដេីម្បីធ្វេីតេស្តរកវីរុសកូរ៉ូណា៕ដោយ៖ស តារា