ភ្នំពេញ, នេះជាបន្ទុករបស់រាជរដ្ឋាភិបាលធ្ងន់ធ្ងរបំផុត ជាមួយនឹងក្រសួងសុខាភិបាល ក្នុងការទទួលកាតព្វកិច្ច ពិនិត្យព្យាបាលបងប្អូនជនរួមជាតិ ដែលជាកម្មករ-កម្មការិនី ខណៈមានការឆ្លងកូវីដ- 19 មានលក្ខណៈទូទៅធំ ។ ពុទ្ធោអើយ ! កម្មករ-កម្មារិនី និងអ្នកពាក់ព័ន្ធ សរុបចំនួន ៧៨៨នាក់ នៅក្នុង រោងចក្រ សរុបចំនួន ៣៦ ត្រូវបានរកឃើញ វិជ្ជមាន កូវីដ១៩។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 បានលម្អិតថា, កម្មករ-កម្មារិនី និងអ្នកពាក់ព័ន្ធ សរុបចំនួន ៧៨៨នាក់ នៅក្នុង រោងចក្រ សរុបចំនួន ៣៦ ត្រូវបានរកឃើញ វិជ្ជមាន កូវីដ១៩ គិតចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។
សូមអរគុណ
...
ដោយ , សិលា