ភ្នំពេញ ៖ ស្របពេលរឿងអ្នកសារព័ត៌មានម្នាក់ប្រចាំទូរទស្សន៍ ស៊ីធីអិន គឺលោក ជិន បញ្ញា មានផ្ទុកវីរុសកូវីដ-១៩ កាលពីថ្ងៃទី១៤ មេសា ឆ្នាំ២០២១ បង្កការរំជើបរំជួលភ្ញាក់ផ្អើលឡើងដោយសារតែលោក ជិន បញ្ញា បានចូលទៅចាក់វ៉ាក់សាំង នាវេលារសៀលថ្ងៃទី១៣ មេសា នៅក្រសួងព័ត៌មាន ហើយមានស្ថាប័នសារព័ត៌មានមួយចំនួន បានចូលរួមចាក់ផងនោះ ម្ល៉ោះហើយទើបមានការភ័យព្រួយឆ្លងរាលដាល និងលើកឡើងថា លោក ជិន បញ្ញា មិនមានទំនួលខុសត្រូវ ដឹងថា ខ្លួនទៅតេស្តយកសំណាករកវីរុសកូវីដ-១៩ហើយ ត្រូវតែនៅធ្វើចត្តាឡីស័កនៅដាច់ដោយឡែក១៤ថ្ងៃសិន មិនគួរណាមកចាក់វ៉ាក់សាំងដូសទី១ នោះទេ ។
ឪស្របពេលមានការចេញផ្សាយព័ត៌មានយ៉ាងឪឪខ្ទរខ្ទារពេញស្រុក ធ្វើអោយលោក ជិន បញ្ញា ដែលកំពុងតែសម្រាកព្យាបាលជំងឺកូវីដ-១៩ បានទំនាក់ទំនងមកសុំបកស្រាយ ដោយលោកនិយាយទាំងសម្តីមួយៗ រៀបរាប់ថា ៖ «ឪថ្ងៃទី១៣ ជាថ្ងៃចាក់វ៉ាក់សាំង ព្រមទាំងជាថ្ងៃ ដែលលោកធ្វើសំណាក ខុសគ្នាតែកន្លះម៉ោងប៉ុណ្ណោះ សូមជ្រាប! គឺថ្ងៃតែមួយទេ ដំបូងឡើយគឺត្រូវចាក់ពេលព្រឹក ប៉ុន្តែពេលព្រឹក ខាងបងៗនៅក្លិបអ្នកកាសែតប្រាប់ថា គេមកពីប៉ុស្តី៍ផ្សេងៗពេញអស់ហើយ ដូច្នេះមកពេលរសៀល បើរសៀលមិនបានចាក់ ត្រូវចាំចូលឆ្នាំរួច ទើបបានចាក់ ។ ក្រោយមក នៅម៉ោង១ឪប្រមាណ២៣នាទីរសៀល ក៏ក្លិបអ្នកកាសែតខលមក ហើយពេលនោះ លោកធ្វើសំណាករួចហើយ ។ ភ្លាមៗគិតថា លោកមានឈ្មោះ ចាក់វ៉ាក់សាំង គោរពតាមវិធានរដ្ឋាភិបាល ហើយអត់ទៅណាដែរ ក៏សម្រេចចិត្តមកចាក់វ៉ាក់សាំងតែម្តងទៅ » ។
លោកបញ្ជាក់ថា មិនបានយកសំណាក ថ្ងៃទី១១ មេសានោះទេ ពោលគឺថ្ងៃ១៣ មេសា ២០២១ ថ្ងៃតែមួយ ខុសគ្នាកន្លះម៉ោង លោកយកសំណាកតេស្តមុន រួចក៏ទៅចាក់វ៉ាក់សាំងដូសទី១ ។
អ្នកសារព័ត៌មាន ជិន បញ្ញា បានបកស្រាយទៀតថា «ភស្តុតាង គឺមានទាំងអស់ គឺព្រឹត្តិការណ៍កើតឡើងថ្ងៃ១៣ មេសា ២០២១ មិនមែនថ្ងៃ១១ មេសា ឆ្នាំ២០២១នោះទេ ។ លោកមានការដឹងឮ ពីក្លិបអ្នកកាសែត បានដឹងសាច់រឿងដែរ ។ ប្រសិនបើលោកយកសំណាកថ្ងៃទី១១ មេសា ឆ្នាំ២០២១ លោកច្បាស់ណាស់នឹងធ្វើចត្តាឡីស័ក ១៤ថ្ងៃ មិនអាចដើរចេញទៅណានោះទេ» ។
លោក ជិន បញ្ញា គ្រាន់តែបារម្មណ៍និងពិបាកចិត្ត ដោយសារពេលជាពីជំងឺកូវីដ-១៩ ចេញមកគេចាប់ខ្ញុំដាក់គុក៥ឆ្នាំ និងពិន័យជាប្រាក់ ៣លានទៅ ៥លាន និងខ្លាចអស់បុណ្យស័ក្តិ អាណិតប្រពន្ឋកូន ។
ក្រសួងព័ត៌មាន បានចេញសេចក្ដីជូនដំណឹងមួយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ អោយដឹងថា រកឃើញអ្នកសារព័ត៌មានម្នាក់ វិជ្ជមានកូវីដ-១៩ បានមកចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ។
តាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ មេសា នេះបានបញ្ចេញនូវអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៣៦នាក់ ដែលរកឃើញថ្មីនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ក្នុងនោះលេខរៀងទី153 អ្នកសារព័ត៌មានម្នាក់ឈ្មោះ ជិន បញ្ញា ភេទប្រុស អាយុ៣៩ឆ្នាំ ជាបុគ្គលិក CTN ផ្ទះនៅផ្លូវលេខ៣៦០ ក្នុងភូមិអូរអណ្តូង១ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។
ប្រភពព័ត៌មានបានអោយដឹងថា អ្នកសារព័ត៌មានឈ្មោះ ជិន បញ្ញា បានទៅធ្វើតេស្តរកវីរុសកូវីដ-១៩ តាំងពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ។ ជាវិធានសុខាភិបាល គឺបុគ្គលដែលត្រូវធ្វើតេស្តពិនិត្យរកជំងឺកូវីដ-១៩នោះ ត្រូវធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ ទោះបីជាលទ្ធផលមិនទាន់ចេញ ឬក៏ចេញលទ្ធផលអវិជ្ជមានក៏ដោយ ប៉ុន្តែមិនដឹងយ៉ាងម៉េចបានជាឈ្មោះ ជិន បញ្ញា មិនបានគោរពនូវវិធានសុខាភិបាលឲ្យបានត្រឹមត្រូវឡើយ បែរជាមកទទួលការចាក់វ៉ាក់សាំងដូសទី១ នៅក្រសួងព័ត៌មាន តាមរយៈក្រុមក្លិបអ្នកកាសែតកម្ពុជា បែបនេះទៅវិញ ?
ច្បាប់ និងអនុក្រឹត្យ ស្តីពី កូវីដ បានកំណត់ថា បុគ្គល ដែលគេចវេះពីការធ្វើចត្តាឡីស័ក ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល ។ តែបើការគេចវេះ ពីការធ្វើចត្តាឡីស័កនោះ ហើយបណ្តាលឲ្យឆ្លងកូវីដ១៩ ដល់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល ។
ក្រសួងព័ត៌មាន ក៏បានអំពាវនាវឲ្យអ្នកដែលបានទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅរសៀលថ្ងៃទី១៣ ខែមេសា សូមប្រញាប់ទៅធ្វើតេស្ដរកវីរុសកូវីដ-១៩ នឹងត្រូវធ្វើចត្តាឡីស័ក្ដ១៤ថ្ងៃ នៅក្នុងផ្ទះ ផងដែរ ក្នុងករណីចេញអាការសង្ស័យ សូមទំនាក់ទំនងទៅកាន់លេខ ១១៥ ដោយឥតគិតថ្លៃ ។
សូមជម្រាបថា, ការបកស្រាយ និងការចុះផ្សាយ គឺលើគេហទំព័រក្នុងស្រុក១ ដោយឡែកអង្គភាព”នគរដ្រេហ្គន” គ្រាន់តែយកការចុះផ្សាយនេះដើម្បីចែករំលែក ពីមូលហេតុ ដើមហេតុ និងការបកស្រាយតែប៉ុណ្ណោះ និងរក្សាសិទ្ធម្ចាស់គេហទំព័រ ដែលបានទទួលការបកស្រាយដោយអ្នកសារព័ត៌មាន មានវិជ្ជមានកូវីដ-១៩នោះទាំងស្រុង៕
ដោយ, សិលា