មន្ត្រីការបរទេសរុស្សុីប្រចាំនៅស្ថានទូតក្នុងសាធារណរដ្ឋឆេក ចំនួន១៨រូប ត្រូវបានប្រទេសនេះចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងការផ្ទុះឃ្លាំងគ្រាប់នៅតំបន់ Vrbetice កាលពីឆ្នំា២០១៤បណ្តាលឲ្យប្រពលរដ្ឋឆេក២នាក់ស្លាប់។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុង Praha បញ្ជាក់ថា នៅថ្ងៃទី១៧ខែមេសា សាធារណរដ្ឋឆេកបានផ្តល់ព័ត៌មានដល់ទីក្រុងមូស្គូស្តីពីការបណ្តេញមន្ត្រីការបរទេស១៨រូបរបស់រុស្ស៊ីចេញពីប្រទេសឆេក។ មន្ត្រីទាំង១៨រូបនឹងត្រូវចាកចេញពីប្រទេសឆេកក្នុងរយៈពេល៤៨ម៉ោង។
នៅក្នុងសន្និសីទកាសែត នាយករដ្ឋមន្ត្រី Andrej Babis និង រដ្ឋមន្ត្រីការបរទេស Jan Hamacek បានចោទប្រកាន់ក្រុមចារកិច្ចរុស្ស៊ីមានជាប់ពាក់ព័ន្ធនិឹងការបំផ្ទុះឃ្លាំងគ្រាប់នៅតំបន់ Vrbetice នៅឆ្នាំ២០១៤ សម្លាប់មនុស្ស២នាក់និងរបួសជាច្រើន។
ប្រតិកម្មទៅនឹងសកម្មភាពខាងលើ របស់ប្រទេសឆេក ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ថា សកម្មភាពខាងលើរបស់ឆេកនឹងមិនទទួលបានលទ្ធផលល្អនោះឡើយ រុស្ស៊ីនឹងមានវិធានការតបតវិញដល់ប្រទេសឆេក ៕ ដោយ សាធី
រូបភាព៖ Reuters/David W Cerny.