អ្នកជំងឺកូវីដ ០២នាក់ទៀតហេីយ​ ស្លាប់ដោយសារកូវីដ-១៩​ ម្នាក់ អាយុ ៨២ និង ៤១ឆ្នាំម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមការបញ្ជាក់ពី​សេចក្ដី​ជូនដំណឹង​របស់ក្រសួងសុខាភិបាលកម្ពុជា​ នៅថ្ងៃអាទិត្យទី១៨​ ខែមេសា​ ឆ្នាំ​២០២១នេះ​ ស្ដីពី​ការ​បាត់បង់​ជីវិត​របស់អ្នកជំងឺកូវីដ ០២នាក់ទៀតហេីយដោយសារជំងឺកូវីដដ៏កាចសាហាវមួយនេះ។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ បានបញ្ជាក់ថា​ អ្នកជំងឺកូវីដ ០២នាក់ទៀតហេីយ​ ដែលបានស្លាប់ដោយសារកូវីដ-១៩​ ក្នុងនោះម្នាក់ អាយុ ៨២ និងម្នាក់ទៀត ៤១ឆ្នាំ​ ហេីយនេះគឺជាករណីទី៤២ និង៤៣​ ផងដែរ។

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា អ្នកដែលទទួលមរណភាពនេះរួមមាន បុរសជនជាតិខ្មែរអាយុ ៨២ឆ្នាំ ដែលរស់នៅ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានចូលសម្រាកព្យាបាលនៅ មន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤៖០០នាទី បន្ទាប់ពីបានរកឃើញវិជ្ជមានកូវីដ-១៩។

ដោយស្ថានភាពជំងឺមានការវិវត្តចេះតែធ្ងន់ធ្ងរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺមានស្ថាន ភាពធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីន ជំនួយដង្ហើមផង ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦៖៤៥នាទី។

ករណីទមួយទៀតជាស្ត្រីជនជាតិខ្មែរអាយុ ៤១ឆ្នាំ រស់នៅសង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចូលសម្រាកព្យាបាលនៅមជ្ឈ មណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិននៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៧៖៤០នាទី បន្ទាប់ពីបានរកឃើញ មានវិជ្ជមានកូវីដ-១៩។

ដោយស្ថានភាពជំងឺមិនបានធូរស្រាល ហត់ខ្លាំង គាត់ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យហ្លួង ម៉ែ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥៖០០នាទី។ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺស្ថិតក្នុង ស្ថានភាពធ្ងន់ធ្ងរឡើងៗ ហត់ដង្ហក់ខ្លាំង ដែលត្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ ម៉ាស៊ីនជំនួយដង្ហើមផង ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ២២៖៣៥នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ការស្លាប់របស់អ្នកជំងឺទាំងពីរនាក់នេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួច ស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩។

គួរបញ្ជាក់ថា​ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល​ ករណីឆ្លងសរុបចំនួន ៦៣៨៩នាក់៖

ក្នុងនោះករណីឆ្លងជាសហគមន៍ព្រឹត្តិការណ៍២០ កុម្ភៈ សរុបចំនួន ៥៨៤៦នាក់
-ករណីជាសះស្បើយចំនួន ២៤៧៦នាក់
-ករណីកំពុងព្យាបាលចំនួន ៣៨៦៥នាក់
-ករណីអ្នកស្លាប់ចំនួន ៤៣ នាក់៕ដោយ​៖សហការី​

សូមអានព័ត៍មានលម្អិតនៅក្នុង​លិខិត​របស់ក្រសួងសុខាភិបាលកម្ពុជា​ មានដូចខាងក្រោម​៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print