បាត់ពីផ្ទះ៥ថ្ងៃក្រុមគ្រួសារប្រទះឃើញស្លាប់នៅក្នុងព្រៃ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានដេកស្លាប់ក្នុងព្រៃ រហូតរលេះរលួយទើបមានគេប្រទះឃើញ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៦ នៅតាមផ្លូវរទេះក្បែរដីចំការមួយកន្លែងក្រោយបន្ទាយយោធភូមិភាគ ស្ថិតនៅក្នុងភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ សំ ពិសិដ្ឋ ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។

បើតាមប្រភពពីក្រុមគ្រួសារជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះមានជម្ងឺសសៃប្រសាទជាច្រើឆ្នាំមកហើយ និងមានដំបៅពេញខ្លួនប្រាណទៀតផង នៅមុនពេលដែលគេប្រទះឃើញគាត់ដេកស្លាប់ខាងលើនេះ  គឺគាត់បានបាត់ពីផ្ទះចំនួន៥ថ្ងៃមកហើយ ក្រុមគ្រួសារបាននាំគ្នា តាមរកដែរតែរកមិនឃើញុ ។ លុះនៅម៉ោងប្រមាណជា១២ខែឆ្នាំខាងលើក៏មានគេប្រទះឃើញគាត់ដេកស្លាប់ ដោយសាកសពមានសភាពហើមរលួយលើខ្លួន មានសភាពខ្លោចខ្មៅ ថែមទាំងធ្លាយពោះវៀនចេញមកក្រៅទៀតផង។

សមត្ថកិច្ចនៃអធិកាដ្ឋាននគរបាលស្រុករលារប្អៀរ បានអោយដឹងថា ក្រោយពីធ្វើកោសល្យវិច្ច័យ បញ្ជាក់ថា សាកសព មិនមែនជាករណីឃាតកម្មនោះទេ គឺស្លាប់ដោយខ្លួនឯង សមត្ថកិច្ចបានបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕

5c9088a1-b6fa-4948-96cb-3736e7851aa2

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print