កូរ៉េ ខាងជើង ត្រូវបានគេដឹងថា មានកាំជ្រួចមីស៊ីុលរហូតដល់១០០០ដើម ដែលអាចបាញ់ដល់ប្រទេសជប៉ុន ក្នុងនោះមានកាំជ្រួចមីស៊ីុល Rodong ដែលបាញ់បានចម្ងាយពី១២០០ដល់១៥០០គីឡូម៉ែត្រ និងកាំជ្រួចមីស៊ីុល Scud បាញ់បានចម្ងាយពី៣០០ដល់៦០០គីឡូម៉ែត្រ ។
ក្រុមស្រាវជ្រាវរបស់អាមេរិកនិងកូរ៉េខាងត្បូងផ្សាយថា កូរ៉េខាងជើងមានមីសីុលដែលអាចបាញ់ដល់ប្រទេសជប៉ុនមានរហូតដល់១០០០ ដើម។ របាយការណ៍ក៏បានបញ្ជាក់ថា ដល់ឆ្នាំ២០២០ កូរ៉េខាងជើងអាច ផលិតបានក្បាលគ្រាប់បរមាណូប្រមាណ១០០គ្រាប់ ។
របាយការណ៍បានបញ្ជាក់ថា «សមត្ថភាពរបស់កូរ៉េខាងជើងនាពេលនេះអាចជំរុញឲ្យ ប្រទេសអភិវឌ្ឍន៍ឃ្លាំងអាវុធបរមាណូរបស់ខ្លួន ហើយដល់ឆ្នាំ២០២០ ទីក្រុងព្យុងយ៉ាង មានក្បាលគ្រាប់បរមាណូដល់ទៅ១០០គ្រាប់ដែលអាចគម្រាមកំហែងដល់ប្រទេស ក្នុងតំបន់ ។
កន្លងមកព័ត៌មានចារកម្មកូរ៉េខាងត្បូងក៏បានផ្សាយថា កូរ៉េខាងជើងអាចផលិតបានមីសីុលឆ្លងទ្វីបប្រភេទ Taepodong បំពាក់ក្បាលគ្រាប់បរមាណូអាចបាញ់ដល់អាមេរិក ។ ប៉ុន្តែក្រុមអ្នកឯកទេសអាមេរិកបានបញ្ជាក់ថា ការផលិតបានមីស៊ីុលឆ្លងទ្វីបដែលអាចបាញ់ដល់អាមេរិកនោះ គឺជារឿងនយោបាយច្រើនជាងការពិត ហើយបើកូរ៉េខាងជើងផលិតបានពិតមែនក៏ពិបាកឆ្លងផុតកាំជ្រួចមីស៊ី លការពាររបស់អាមេរិកផងដែរ ។
មន្ទីរបញ្ចុកោណលោក William Gortney មេបញ្ជាការកម្លាំងការពារដែនអាកាសរបស់អាមេរិកបានបញ្ជាក់ថា តាមការសន្និដ្ឋានកូរ៉េខាងជើង ពិតជាមានលទ្ធភាពផលិតនិងបំពាក់ក្បាល់គ្រាប់បរមាណូលើកាំជ្រួចមី សីុលបាញ់ដល់អាមេរិក ។ ប៉ុន្តែមិនទាន់មានលទ្ធភាពបំបាំងកាយពីប្រព័ន្ធរ៉ាដារបស់អាមេរិ ក ៕