កូរ៉េ​ខាងជើង​មាន​កាំជ្រួច​មី​ស៊ីុល១០០០​គ្រាប់​អាច​បាញ់​ដល់​ប្រទេស​ជប៉ុន​

ចែករំលែក៖

​កូរ៉េ​ ខាងជើង​ ត្រូវ​បាន​គេ​ដឹង​ថា​ មាន​កាំជ្រួច​មី​ស៊ី​ុល​រហូត​ដល់​១០០០​ដើម​ ដែល​អាច​បាញ់​ដល់ប្រទេស​ជប៉ុន​ ក្នុង​នោះ​មាន​កាំជ្រួច​មី​ស៊ី​ុល​ Rodong​ ដែល​បាញ់​បាន​ចម្ងាយ​ពី​១២០០​ដល់​១៥០០​គីឡូម៉ែត្រ​ និង​កាំជ្រួច​មី​ស៊ីុ​ល​ Scud​ បាញ់​បាន​ចម្ងាយ​ពី​៣០០​ដល់​៦០០​គីឡូម៉ែត្រ​ ។​
​ក្រុម​ស្រាវជ្រាវ​របស់​អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង​ផ្សាយ​ថា​ កូរ៉េ​ខាងជើង​មាន​មី​សីុល​ដែល​អាច​បាញ់​ដល់​ប្រទេស​ជប៉ុន​មាន​រហូត​ដល់​១០០០​ ដើម​។​ របាយការណ៍​ក៏​បាន​បញ្ជាក់​ថា​ ដល់​ឆ្នាំ​២០២០​ កូរ៉េ​ខាងជើង​អាច​ ផលិត​បាន​ក្បាល​គ្រាប់​បរមាណូ​ប្រមាណ​១០០​គ្រាប់​ ។​
​របាយការណ៍​បាន​បញ្ជាក់​ថា​ «​សមត្ថភាព​របស់​កូរ៉េ​ខាងជើង​នា​ពេល​នេះ​អាច​ជំរុញ​ឲ្យ​ ប្រទេស​អភិវឌ្ឍន៍​ឃ្លាំង​អាវុធ​បរមាណូ​របស់​ខ្លួន​ ហើយ​ដល់​ឆ្នាំ​២០២០​ ទីក្រុង​ព្យុ​ង​យ៉ាង​ មាន​ក្បាល​គ្រាប់​បរមាណូ​ដល់​ទៅ​១០០​គ្រាប់​ដែល​អាច​គម្រាមកំហែង​ដល​់ប្រទេស​ ក្នុង​តំបន់​ ។​
​កន្លង​មក​ព័ត៌មាន​ចារកម្ម​កូរ៉េ​ខាងត្បូង​ក៏​បាន​ផ្សាយ​ថា​ កូរ៉េ​ខាងជើង​អាច​ផលិត​បាន​មី​សីុល​ឆ្លង​ទ្វី​បប្រភេទ​ Taepodong​ បំពាក់​ក្បាល​គ្រាប់​បរមាណូ​អាច​បាញ់​ដល់​អា​មេ​រិ​ក​ ។​ ប៉ុន្តែ​ក្រុម​អ្នកឯកទេស​អា​មេ​រិ​កបាន​បញ្ជាក់​ថា​ ការ​ផលិត​បាន​មី​ស៊ីុ​ល​ឆ្លង​ទ្វីប​ដែល​អាច​បាញ់​ដល់​អា​មេ​រិ​ក​នោះ​ គឺជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​ពិត​ ហើយ​បើ​កូរ៉េ​ខាងជើង​ផលិត​បាន​ពិត​មែន​ក៏​ពិបាក​ឆ្លង​ផុត​កាំជ្រួច​មី​ស៊ី ​ល​ការពារ​របស់​អា​មេ​រិ​ក​ផង​ដែរ​ ។​
​ ​មន្ទីរ​បញ្ចុ​កោណ​លោក​ William​ Gortney​ មេ​បញ្ជាការកម្លាំង​ការពារ​ដែនអាកាស​របស់​អា​មេ​រិ​កបាន​បញ្ជាក់​ថា​ តាម​ការ​សន្និដ្ឋាន​កូរ៉េ​ខាងជើង​ ពិតជា​មាន​លទ្ធភាព​ផលិត​និង​បំពាក់​ក្បាល់​គ្រាប់​បរមាណូ​លើ​កាំជ្រួច​មី​ សីុល​បាញ់​ដល់​អា​មេ​រិ​ក​ ។​ ប៉ុន្តែ​មិន​ទាន់​មាន​លទ្ធភាព​បំបាំងកាយ​ពី​ប្រព័ន្ធ​រ៉ា​ដា​របស់​អា​មេ​រិ​ ក​ ៕​

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print