នារីម្នាក់ប៉ុនប៉ងសម្លាប់ខ្លួនច្រើន លើកព្រោះរឿងស្នេហានិងជក់ថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់បានអារដៃខ្លួនឯង និងចងកប៉ងសម្លាប់ខ្លួននៅនឹងបង្អួចផ្ទះជួលហើយត្រូវបានគេសង្ស័យថា កើត ឡើងដោយសារតែរឿងស្នេហានិងសេពថ្នាំញៀនបានអ្នកជួលបន្ទប់ក្បែរនោះ ឃើញទាន់ស្រែកឱ្យម្ចាស់ផ្ទះមកជួយ សង្គ្រោះធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៥ ខែ មីនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបន្ទប់ជួល ភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការ មន រាជធានីភ្នំពេញ ។
តាមការអះអាងពីអ្នកជួលផ្ទះជិតខាងបានឱ្យដឹងថា នារីរងគ្រោះឈ្មោះ មុំ អាយុ២២ឆ្នាំ ធ្វើការនៅហាងខារ៉ាអូខេ មួយកន្លែងនៅរាជធានីភ្នំពេញមាន ស្រុកកំណើតនៅស្រុកល្វាឯម ខេត្ដកណ្ដាល មានបងប្អូន២នាក់។មុនពេលកើតហេតុនារីរងគ្រោះបានឈ្លោះគ្នាជាមួយសាច់ញាតិរបស់គាត់ ហើយបានប្រើអ្នករត់ ម៉ូតូឌុបឱ្យទៅទិញថ្នាំងងុយដេក២០គ្រាប់ ដើម្បីយកមកលេបក្នុងគោលបំណង បញ្ចប់ជីវិតប៉ុន្ដែអ្នកលក់ឱសថមិនព្រមលក់ឱ្យ២០គ្រាប់នោះទេគឺលក់ឱ្យតែ៤ គ្រាប់ប៉ុណ្ណោះ។ ក្រោយលេបថ្នាំងុយដេក ៤គ្រាប់ហើយឃើញថាមិនមានប្រសិទ្ធភាពនោះនារីរូបនេះបានប្រើក្មេងក្នុង ភូមិឱ្យទៅទិញថ្នាំងងុយដេកជាច្រើន គ្រាប់ទៀតមកលេប ហើយម្ដងនេះឱសថ ការីលក់ជូនតែ៣គ្រាប់នាងក៏លេបថែម៣គ្រាប់ទៀតនៅតែមិនមានប្រសិទ្ធភាពដដែល ។ ប៉ុន្ដែក្រោយមកនៅពេលថ្នាំ មិនទាន់ជ្រាបចូលក្នុងខ្លួននៅឡើយនោះ ត្រូវបានអ្នកជិតខាងឃើញទាន់ក៏ដឹកយកទៅមន្ទីរពេទ្យលាងក្រពះទាន់ពេលទើប ដឹកនាងត្រឡប់មកផ្ទះវិញ ។
ប្រភពព័ត៌មានដដែលបានឱ្យដឹង ទៀតថា ពេលមកសម្រាកនៅផ្ទះបានតែ បន្ដិចមិនដឹងរឿងអីស្រាប់តែនារីរងគ្រោះ បោចសេរ៉ូមពីដៃរួចយកកាំបិតអារដៃ ខ្លួនឯងឈាមហូរកក្លាក់រួចរត់ទៅចងក ប៉ុនប៉ងសម្លាប់ខ្លួនតែត្រូវបានម្ចាស់ផ្ទះ ជួលជួយទាន់ ។
ពាក់ព័ន្ធករណីនេះអ្នករស់នៅជិតខាងបានលួចបង្ហើបឱ្យដឹងថា មូលហេតុ ដែលនាំឱ្យនារីរងគ្រោះប៉ុនប៉ងសម្លាប់ ខ្លួនបែបនេះគឺដោយសាររឿងស្នេហាចាញ់បោកប្រុសស្នេហ៍ច្រើនលើកហើយចុង ក្រោយនារីរូបនេះលួចស្រលាញ់ប្ដីរបស់បងស្រីខ្លួនឯង(បងថ្លៃប្រុស)ទើបធ្វើឱ្យ នាងកើតការប្រចណ្ឌច្រណែនឈ្នានីស នឹងបងស្រីគួបផ្សំនាងសេពថ្នាំញៀនទៀតនោះទើបហ៊ានប្រព្រឹត្ដទង្វើបែបនេះ ។
ក្រោយកើតហេតុនារីរងគ្រោះត្រូវ បានសាច់ញាតិដឹកតាមម៉ូតូយកទៅ ស្រុកកំណើតទាំងយប់ថ្ងៃដដែល ៕ ប្រាថ្នា

image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print