ពាក្យសម្តីរបស់ឪពុកម្នាក់បានទូន្មានទៅកូនប្រុសមុនគេរៀបការ អានហើយធ្វើឲ្យកូនប្រុសទាំងអស់ភ្លឺភ្នែក និងស្រឡាញ់ប្រពន្ទទ្វេរឡើង

ចែករំលែក៖

 

នេះ គឺជាពាក្យសម្តីរបស់ឪពុកម្នាក់បានទូន្មានទៅកូនប្រុសមុនគេរៀបការ ចង់អោយបុរសគ្រប់គ្នាបានអាន

ពុកបាននិយាយថា : កាលពីប្រពន្ធរបស់កូននៅក្មេងគេនៅផ្ទះឪពុកម្តាយគេ គេចិញ្ចឹមបីបាច់ដោយខ្លួនគេ អង្ករផ្ទះយើងមួយគ្រាប់ ទឹកផ្ទះយើងមួយកែវ យើងមិនដែលអោយគេឡើយ តែដោយសារពាក្យថា ស្រលាញ់ គេសុខចិត្តចេញពីទ្រនំដ៏សែនកក់ក្តៅដែលគ្រួសារគេបានផ្តល់អោយ ហើយមកប្រើប្រាស់ពេលវេលាពាក់កណ្តាលជីវិតដែលគេមាន មករួមរស់ជាមួយកូន មកធ្វើជាប្រពន្ធកូន មកធ្វើជាកូនប្រសារពុក និងម៉ែកូន យកឪពុកម្តាយរបស់កូនធ្វើជាឪពុកម្តាយរបស់ខ្លួន យកបងប្អូនរបស់កូនធ្វើជាបងប្អូនរបស់ខ្លួន កូននិយាយទៅមើល៍!! បើកូនធ្វើមិនល្អដាក់គេ តើវាគួរអោយខ្មាស់អៀនចំពោះឪពុកម្តាយរបស់គេដែរ ឬទេ ? នៅពេលដែលកូនឃើញម្ហូបឆ្ងាញ់ កូននឹងហូបទាល់តែហល់តឹងពោះហល់ហើយរសេះរសោះពិបាកក្នុងខ្លួនមែនទេ ? ហើយចុះបើប្រពន្ធរបស់កូនត្រូវពពោះប្រហែលជាជិត១០ខែ ប្រសិនបើគេមិនពេញចិត្តដែលត្រូវក្លាយជាម្តាយមានអ្នកណាដែលគេសុខចិត្តទ្រាំភាពតឹងតែងវេទនាក្នុងខ្លួន និងដើម្បីអោយកំណើតជីវិតក្មេងតូចម្នាក់ដែលគេខំបង្កើតមកហើយ មិនបានប្រើទាំងនាមត្រកូលគ្រួសារខ្លួនគេផង កូនថាទៅមើល៍!! បើកូនធ្វើមិនល្អដាក់គេ វាគួរអោយខ្មាសអៀនទេ ដែលគេខំលះបង់អោយគ្រួសារយើងដល់ថ្នាក់នេះ។ មិនថាកើតជាមនុស្សប្រុស ឬជាមនុស្សស្រីទេម្នាក់ៗសុទ្ធតែមានអារម្មណ៍ប្រែប្រួលមួយឆាវៗដូចគ្នា មនុស្សប្រុសមានអារម្មណ៍ប្រែប្រួលមួយឆាវទៅតាមរឿងមួយចំនួន ប្រសិនបើគិតថារឿងណាដែលមិនត្រឹមត្រូវនោះ រឿងនោះនឹងដក់នៅក្នុងចិត្តជានិច្ច ។ ចំណែកមនុស្សស្រីវិញ មានអារម្មណ៍ប្រែប្រួលមួយឆាវ ទៅតាមពាក្យសម្តីបើគេស្តាប់ហើយមិនចូលត្រចៀក នោះគេកាន់តែស្តាប់កាន់តែអារម្មណ៍មិនល្អ ទោះជាវាបានកន្លងផុតទៅហើយក៏ដោយ ក៏នៅតែខឹងមិនបាត់ ដូចនេះកូនជាមនុស្សប្រុសកូនត្រូវចេះកាត់បន្ថយ និងជម្រុះភាពមានៈរឹងរូស សម្តីគំរោះគំរើយក្នុងខ្លួនកូន ហើយនិយាយអ្វីដែលប្រពន្ធកូនចូលចិត្តស្តាប់ ត្រូវចេះយកចិត្តទុកដាក់ ពេលនោះកូនរកសុភមង្គលអោយគេបានហើយ ពិភពលោកនេះមានស្រីស្អាតៗច្រើនណាស់ តែបើរៀបការហើយ កុំរលៀមខិលខូចលួចលាក់ទៀត ហើយកុំយកប្រពន្ធរបស់កូនប្រៀបធៀបជាមួយស្រីផ្សេង ។ ជីវិតរបស់មនុស្សយើងកើតមកនៅក្នុងមជ្ឈដ្ឋានខុសគ្នា ប្រពៃណីមិនដូចគ្នា ដូចនេះការចិញ្ចឹមបីបាច់ថែរក្សា និងចំណង់ចំណូលចិត្ត មិនដូចគ្នាទេ ទោះបីរៀបការហើយក៏ចំណង់ចំណូលចិត្ត និងអត្តចរិកនៅតែកប់ជាប់នៅក្នុងចិត្តដដែល ដូចនេះពេលកូនរៀបការហើយ ចូរកូនកុំកាត់សេចក្តីត្រូវ ឬខុសទៅលើភាពផ្ទុយគ្នារបស់គេ ដោយយកចំណង់ចំណូលចិត្ត និងចរិតរបស់កូនជាគោល ពុកសង្ឃឹមថាកូននឹងព្យាយាមផ្លាស់ប្តូរខ្លួនកូនជាមុនសិន មុននឹងកូនផ្លាស់ប្តូរគេ ។ សង្គមយើងបច្ចុប្បន្នមិនថាស្រី ឬក៏ប្រុសទេសុទ្ធតែមានការងារធ្វើដូចគ្នា ហត់ដូចគ្នា ដូចនេះចូរកូនកុំមើលរំលងការងារក្នុងផ្ទះ ត្រូវចេះជួយធ្វើគ្នា កុំបណ្តោយអោយនាងធ្វើការងារផ្ទះម្នាក់ឯង កូនសាកគិតមើលប្រសិន បើថ្ងៃណាមួយមានមនុស្សប្រុសម្នាក់ មកស្រលាញ់ប្រពន្ធកូន ជាងកូន តើកូនអាចទប់ទល់នឹងបញ្ហាដែលកើតឡើងតាមក្រោយហ្នឹងបានដែរ ឬទេ ? ការរៀបការ គឺជារឿងដែលសំខាន់បំផុតនៅក្នុងជីវិត គឺជាពេលដែលត្រូវចាប់ដៃគ្នា មករស់នៅជាមួយគ្នាក្រោមដំបូលតែមួយ កសាងគ្រួសារថ្មីមួយជាមួយគ្នា ដូចនេះការយល់ចិត្តថ្លើមគ្នា គឺជារឿងសំខាន់បំផុត ។ ុមានមនុស្សជាច្រើនដែលបានលែងលះគ្នាដោយសារការ មិនយល់ពីគ្នាទៅវិញទៅមកដោយសារ មានអ្នកទីបី និងមូលហេតុផ្សេងៗជាច្រើនទៀត តែកូនត្រូវចាំទុកថាការរៀបការ មិនមែនជារឿងមួយដែលធ្វើដើម្បីធានាបាននូវភាពឋិតថេរនៃស្នេហារបស់កូនអោយគង់វង់រហូតទេ មានតែការចេះស្រលាញ់ស្មើចុងស្មើដើម ការមិនធ្វើអោយម្នាក់ៗមានអារម្មណ៍ថា ក្តីស្រលាញ់ដែលធ្លាប់បានទទួលមិនថយចុះ ការយោគយល់យល់ចិត្តគ្នាទៅវិញទៅមក គឺជាកាតព្វកិច្ចដែលកូនទាំងពីរត្រូវបំពេញដើម្បីសុភមង្គលគ្រួសារកូនអោយស្ថិតស្ថេរជានិរន្ត៍ ។

អត្ថបទពីៈ ហ្វេសបុក

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print