សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយនៅថ្ងៃទី៧ ខែមីនាដោយ ដកស្រង់សម្ដីលោក Yoo Ho Yeol អនុប្រធានគណកម្មាធិការប្រឹក្សាពីការ ឯកភាពជាតិរបស់កូរ៉េខាងត្បូងបានឱ្យ ដឹងថាការដែលកូរ៉េខាងត្បូងបង្កើនសកម្ម ភាពឌឺដង ហើយការដែលអង្គការសហ ប្រជាជាតិបង្កើនការដាក់ទណ្ឌកម្មទៅ លើប្រទេសនេះនោះបានក្លាយជាឱកាសឈានដល់ការឯកភាពកូរ៉េទាំងពីរឱ្យទៅជាប្រទេសមួយដូចកាលពីដើម ។
លោក Yoo Ho Yeol បន្ដទៀតថា “ប្រសិនបើកូរ៉េខាងជើងនៅតែមានសកម្ម ភាពឌឺដងធ្វើឱ្យប្រទេសជិតខាងយល់ឃើញ ថា ជាសកម្មភាពបង្កឱ្យមានអសន្ដិសុខ នៅក្នុងតំបន់នោះធ្វើឱ្យប្រទេសក្នុងតំបន់និងសហគមន៍អន្ដរជាតិរួមដៃគ្នាបង្រួបបង្រួមកូរ៉េឱ្យទៅជាប្រទេសតែមួយ ដើរ តាមរបបប្រជាធិបតេយ្យ” ។
ការប្រកាសរបស់លោក Yoo Ho Yeol ក្នុងពេលដែលលោកបានចូលរួម នៅក្នុងវេទិកាយុវជនដែលធ្វើឡើងនៅ ទីក្រុងឡុងនិយាយអំពីឯកភាពឧបទ្វីប។ លោក Yoo Ho Yeol បន្ដទៀតថា ចិន និងជប៉ុននឹងសហការជាមួយកូរ៉េខាងត្បូង ជួយដល់សកម្មភាពទាំងនោះ ឬក៏មិន ប្រឆាំងទៅនឹងគម្រោងឯកភាពជាតិរបស់ ទីក្រុងសេអ៊ូល។ កូរ៉េខាងត្បូងបានត្រៀម ប្រាក់រួចរាល់ក្នុងការកសាងប្រទេសក្រោយ ឯកភាពគ្នា ហើយពេលនេះរង់ចាំតែ ឱកាសប៉ុណ្ណោះ ។
ក្រុមអ្នកវិភាគបានលើកឡើងថា ការ ឯកភាពគ្នាកើតឡើងបានលុះត្រាណាតែ មានការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំកើតឡើងសាជាថ្មី ទើបអាចបង្រួបបង្រួមកូរ៉េទាំង ពីរបានដូចអ្វីដែលអាមេរិកនិងកូរ៉េខាង ត្បូងបានគិតគូរជាច្រើនទសវត្សកន្លង មក។ ទាំងនោះហើយបានជាអាមេរិក និងកូរ៉េខាងត្បូងមិនព្រមចុះកិច្ចព្រមព្រៀង សន្ដិភាពដោយចុះកិច្ចព្រមព្រៀងឈប់ បាញ់តែប៉ុណ្ណោះ ដូច្នេះសង្គ្រាមបង្រួប បង្រួមបងប្អូននឹងកើតឡើងក្នុងពេលឆាប់ៗ ខាងមុខនេះ ។
នៅពេលនេះកម្លាំងទាហានប្រទេស ទាំងពីរបានបង្កើនវត្ដមានជាច្រើននៅ ព្រំដែនដោយមានកាំភ្លើងធំជាច្រើនទៀត ផង។ មិនត្រឹមតែប៉ុណ្ណោះមេដឹកនាំ ប្រទេសទាំងពីរក៏បានកោះប្រជុំមន្ដ្រីយោធាជាទ្រង់ទ្រាយធំដើម្បីចាត់វិធានការ យុទ្ធសាស្ដ្រក្នុងការទប់ទល់ និងវាយបក វិញ។ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក៏បានកោះប្រជុំមន្ដ្រីយោធា សំខាន់ៗដែរ ។
ស្ថានភាពនៅឧបទ្វីបកូរ៉េនាពេលនេះ ធ្វើឱ្យពិភពលោកព្រួយបារម្ភយ៉ាងខ្លាំង បើភាគីទាំងពីរគ្មានការអត់ធ្មត់ទេនោះសង្គ្រាមឆ្នាំ១៩៥០-១៩៥៣ នឹងត្រូវផ្ទុះ ឡើងជាថ្មីមិនខាន ហើយមានទ្រង់ទ្រាយ ធំជាងមុនទៅទៀត ដែលអាចកំណត់ ជោគវាសនាកូរ៉េទាំងពីរ។ បើមើល ស្ថានភាពយោធានិងមេដឹកនាំប្រទេស ទាំងពីរដូចជាមិនមានការអត់ធ្មត់នឹងគ្នា ឡើយ ដោយបានបញ្ជាឱ្យកម្លាំងទាហាន ជួរមុខត្រៀមខ្លួនធ្វើសង្គ្រាមជាទ្រង់ទ្រាយធំ ។
តាមទ្រឹស្ដី កូរ៉េខាងជើង និងខាងត្បូង ធ្លាប់ជាប្រទេសមានសង្គ្រាមនឹងគ្នា។ ជម្លោះរវាងបងប្អូនបង្កើតជាគូសត្រូវនឹង គ្នាត្រូវបានបិទបញ្ចប់ ដោយការព្រម ព្រៀងឈប់បាញ់មិនមែនដោយសន្ធិ សញ្ញាសន្ដិភាពទេ។ នៅឆ្នាំ១៩៥៣ សេ អ៊ូលនិងទីក្រុងព្យុងយ៉ាងបានចុះហត្ថលេ ខាលើបទឈប់បាញ់ និងបង្កើតជាតំបន់ គ្មានកងទ័ព។ តំបន់គ្មានកងទ័ពដែល មានប្រវែង២៥០គីឡូម៉ែត្រទទឹង៤គីឡូ ម៉ែត្រ គូសខណ្ឌចែកកូរ៉េទាំងពីរត្រង់ បន្ទាត់ខ្សែស្របទី៣៨ តាំងពីជាង៦០ឆ្នាំ គឺជាតំបន់ទ្រនាប់ជាចម្ការមីន រនាំងរថ ពាសដែក មានប៉ុស្ដិ៍ទាហានយាម ឬជា ចម្រឹងដែក ព័ទ្ធបន្លាលួស។ល។ នៅ កណ្ដាលតំបន់គ្មានកងទ័ពមានបន្ទាត់ ខណ្ឌចែកប្រទេសទាំងពីរដែលជាព្រំដែនពិតកាត់ចែកប្រទេសទាំងពីរមានទីស្នាក់ការអង្គការសហប្រជាជាតិអគារខៀវៗ ដែលជាគណៈកម្មការយោធាទទួលបន្ទុកត្រួតពិនិត្យការអនុវត្ដបទឈប់បាញ់ និង សម្រាប់ទទួលឱ្យទាហានទាំងពីរភាគីចរចាគ្នា។ ខាងត្បូងបន្ទាត់ព្រំដែនខាងកូរ៉េ ខាងត្បូងមានផ្ទះសេរីភាព។ នៅខាងជើង គឺមានសំណង់បែបរចនាបថសូវៀតមាន មុខងារជាបន្ទាយទាហាន ។
ដោយសារតែមិនទាន់មានសន្ធិសញ្ញា សន្ដិភាពពេញលេញបទឈប់បាញ់អាច ត្រូវបំផ្លាញគ្រប់ពេលវេលាដូចជាថ្ងៃទី ២០ ខែសីហា កន្លងមកកូរ៉េទាំងពីរបាន បាញ់កាំភ្លើងធំចូលក្នុងទឹកដីគ្នាទៅវិញទៅ មក។ ចំណុចទាំងនោះហើយបានធ្វើឱ្យ កូរ៉េខាងជើងដាក់កម្លាំងទាហានជាច្រើននៅតាមព្រំដែន។ បច្ចុប្បន្នកូរ៉េខាងជើង ប្រមូលផ្ដុំកម្លាំងទ័ពប្រមាណ១.២លាននាក់ ឯកូរ៉េខាងត្បូងមានកម្លាំងទ័ព៦៥៥.០០០ នាក់បូកបន្ថែមនឹងកម្លាំងទ័ពជំនួយអា មេរិក២៨.០០០នាក់។ សូម្បីតែនៅ តំបន់សគ្មានកងទ័ពក៏មានទាហានជា ច្រើននៅទីនោះដែរ មិនដឹងពីចំនួនទា ហានពិត ព្រោះជាការសម្ងាត់យោធា។ សេអ៊ូលបញ្ចេញតែតួលេខទេសចរធ្វើ ដំណើរទៅទស្សនាតំបន់នោះ ថាមាន ដល់ទៅ១សែននាក់ក្នុងមួយឆ្នាំៗ។ អ្នក ជំនាញបានប៉ាន់ស្មានថា ភាគីម្ខាងផ្ដុំ កម្លាំងឈរជើងប្រមាណពី៦០ទៅ៧០ នាក់តាមបណ្ដោយព្រំដែន ។
ដោយមានការត្រៀមលក្ខណៈខ្ពស់ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានលួចជីក រូងក្រោមដីនៅតំបន់គ្មានកងទ័ព ដើម្បី សម្រុកចូលទៅកូរ៉េខាងត្បូងពេលមានសង្គ្រាមជាទ្រង់ទ្រាយធំ។ រូងដីដែលគេ ស្គាល់ច្បាស់ជាងគេគឺរូងជម្រៅ៧៣ ម៉ែត្រក្រោមដី នៅខាងត្បូងអគារការិ យាល័យអង្គការសហប្រជាជាតិតែម្ដង។រកឃើញនៅឆ្នាំ១៩៧៨ រូងដែលមាន ប្រវែង១.៧គីឡូម៉ែត្រ កម្ពស់ និងទទឹង ពីរម៉ែត្រអាចបញ្ជូនទាហានបាន៣ម៉ឺន នាក់ឆ្លងកាត់ក្នុង១ម៉ោងៗ ទំនងជាធ្វើ ឡើងសម្រាប់វាយឆ្មក់លើក្រុងសេអ៊ូល ដែល ស្ថិតនៅចម្ងាយប្រមាណតែ៥០ គីឡូម៉ែត្រពីតំបន់គ្មានកងទ័ព ។
ការប៉ះទង្គិចគ្នានៅខែសីហា ឆ្នាំ ២០១៥ ធ្វើឱ្យគេនឹកឃើញដល់ការវាយ ប្រហារកាលពីខែសីហា ឆ្នាំ១៩៧៦ ពេល នោះកងទ័ពអាមេរិកនិងកូរ៉េខាងត្បូងបានកាប់ដើមឈើនៅតំបន់ស តែត្រូវកម្លាំង ទាហានកូរ៉េខាងជើងជំទាស់ធ្វើឱ្យមានការ វាយប្រហារគ្នាកើតឡើង។ ដើមឈើ ដែលកាប់នោះត្រូវបានដាំដោយអតីត មេដឹកនាំដែលជាអ្នកបង្កើតកូរ៉េខាងជើង លោកគីមអ៊ីលស៊ុង។ ទាំងនោះហើយ បានធ្វើឱ្យកម្លាំងទាហានកូរ៉េខាងជើងមិនអាចអត់ទ្រាំបានក៏វាយប្រហារបណ្ដាលឱ្យមានទាហានស្លាប់ជាច្រើនក្នុងនោះ មានទាំងមេទ័ពអាមេរិកផងដែរ។ ក្រោយ មកថ្វីបើគ្មានការប្រយុទ្ធគ្នាផ្ទាល់ជាទ្រង់ ទ្រាយធំដូចឆ្នាំ១៩៧៦មែនប៉ុន្ដែការបាញ់រះតូចតាចតែងកើតមានជារឿយៗ។ រដ្ឋា ភិបាលក្រុងសេអ៊ូលមិនទទួលខុសត្រូវទេ បើទេសចរនិងពលរដ្ឋធ្វើដំណើរទៅតំបន់ គ្មានកងទ័ពនេះ និងត្រូវគោរពតាមវិន័យ ដ៏តឹងរ៉ឹងរបស់ទាហានឈរជើងប្រចាំការនៅទីនោះ។ ការវាយប្រហារគ្នាដោយ ផ្ទាល់ចុង ក្រោយប្រឆាំងនឹងកូរ៉េខាងត្បូង គឺនៅខែធ្នូ ឆ្នាំ២០១០ ក្រោយពីព្យុង យ៉ាងបានទម្លាក់គ្រាប់បែកលើកោះយ៉ុងព្យុនដើម្បីប្រឆាំងនឹងសមយុទ្ធរបស់សេអ៊ូលនៅតាមព្រំដែន។ ការទម្លាក់គ្រាប់ បែកនេះបានសម្លាប់ជីវិតទាហានកូរ៉េខាង ត្បូង២នាក់ និងជនស៊ីវិល២នាក់។ ក្រុង សេអ៊ូលបានផ្លោងគ្រាប់ទៅលើទីតាំងកូរ៉េខាងជើងវិញដែលគ្រប់គ្នាព្រួយខ្លាចរាលដាលជាជម្លោះធំ ។
យុទ្ធសាស្ដ្ររបស់អាមេរិកនិងកូរ៉េខាង ត្បូងនាពេលនេះគឺធ្វើយ៉ាងណាឱ្យកូរ៉េខាងជើងខឹង ហើយធ្វើអ្វីហួសពីព្រំដែនរបស់ ខ្លួន។ ការណ៍ដែលទីក្រុងព្យុងយ៉ាងមិន អនុវត្ដការដាក់ទណ្ឌកម្មនោះអាចធ្វើឱ្យមានការផ្ទុះសង្គ្រាមកើតឡើង ពេលនោះ ជាឱកាសក្នុងការបង្រួបបង្រួមជាតិ ៕ ម៉ែវ សាធី