រថយន្តកាមរីបាឡែនបុកម៉ូតូឌ្រឹមសង់បណ្តាលអោយរបួសធ្ងន់២នាក់ហើយត្រូវរថយន្តកាមរីបុកតកន្ទុយទៀតរងកាខូចខាត

ចែករំលែក៖

ភ្នំពេញ​ ៈ មនុស្សប្រុសស្រីពីរនាក់បានរងរបួសធ្ងន់ធ្ងរ ខណះកំពុងជិះម៉ូតូឌុបគ្នាហើយត្រូវបានរថយន្តកាមរីបាឡែនបុកពេញទំហឹង​ ហើយភ្លាមនោះក៏មានរថយន្តកាមរីគូទហើមមកបុកក្រោយរថយន្តបន្តទៀតបណ្តាលអោយរងការខូចខាត​បន្ទាប់មករថយន្តទាំងពីរគ្រឿងក៏បានព្យាយាមបើករត់តែត្រូវប្រជាពលរដ្ខដេញឃាត់បានភ្លាមៗតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី៧ខែមិនា​ ឆ្នាំ២០១៦​ នៅចំណុចមុខសាលាសង្កាត់ចោមចៅ​ តាមបណ្តោយផ្លូវជាតិលេខ៤​សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះសៀង​ ភក្តី​ ភេទប្រុសអាយុជាង២០ឆ្នាំមានស្រុកកំណើតភូមិ ព្រៃឈើទាល​ ឃុំ​ តាភេម​ ស្រុកត្រាំកក់​ ខេត្តតាកែវ។ ចំណែកម្នាក់ទៀតនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញប្តីប្រពន្ធ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1AT 4776 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤​ក្នុងទិសដៅពីលិចទៅកើត​ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកកាមរីបាឡែនពណ៍ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ​ 2X 9924 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលអោយអ្នកជិះម៉ូតូរងរបួសធ្ងន់។
សាក្សីដដែលបានបន្តថាបន្ទាប់ពីរថយន្តបានបុកម៉ូតូអោយរបួសរួចភ្លាមនោះក៏មានរថយន្តកាមរីគូទហើមមួយគ្រឿងទៀតមកស្របគ្នាជាមួយរថយន្តបង្កហើយបានបុកតកន្ទុយគ្នាបណ្តាលអោយរងការខូចខាតយ៉ាងដំណំ​ ភ្លាមនោះរថយន្តទាំងពីរគ្រឿងបានព្យាយាមបើករត់បានប្រហែល១០០ម៉ែត្រក៏ត្រូវប្រជាពលរដ្ឋដេញឃាត់បានភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តទាំងពីរគ្រឿងរួមទាំងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញធ្វើការវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយពេលក្រោយ។ សុខាសែនជ័យ

...

image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print